Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​ទូទាំង​រាជធានី​ចូលរួម​សាទរ​ចំពោះ​តំណក់​ប្រេង​លើកដំបូង​ គឺជា​ការចាប់ផ្តើម​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ​​

បានផុស

នៅ

​យោង​តាម​ការផ្សព្វផ្សាយ​របស់​គេហទំព័រ​រប​ស់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​សម្តែង​នូវ​ការ​ត្រេកអរ​និង​អបអរសាទរ​អស់ពី​បេះដូង​ដោយ​មាន​ខ្លឹមសារ​ថា ក្នុងនាម​នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃ​កងរាជអាវុធហត្ថ​ទូទាំង​រាជធានី​សូម​ចូលរួម​អបអរសាទរ សមិទ្ធផល​ប្រវត្តិសាស្ត្រ​ថ្មី ទទួល​បាន​ដំណក់​ប្រេង​លើកដំបូង នៅ​ក្នុង​ថ្ងៃ​តែមួយ​ជាមួយ​ខួប​អនុស្សាវរីយ៍​លើក​ទី​២២ នៃ​ការអនុវត្ត​ជោគជ័យ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នាំមក​នូវ​សន្តិភាព និង​ការ​ឯកភាព​ជាតិ​ពេញលេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អត្ថន័យ​របស់​គេហទំព័​រ​ដដែល​បាន​បញ្ជាក់​ថា ការ​ទទួលបាន​តំណក់​ប្រេង​លើកដំបូង​នេះ ជាការ​ចាប់ផ្តើម​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី សម្រាប់​ប្រទេស​កម្ពុជា ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​ឧស្សាហកម្ម​ប្រេងកាត ជា​សក្ដានុភាព​មួយ ដែល​នាំ​ឲ្យ​ប្រទេស​កម្ពុជា កាន់តែ​រីកចម្រើន សុខដុមរមនា ទោះបី​នៅក្នុង​ដំណាក់កាល​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​១៩ ក៏ដោយ​។​

​កងរាជអាវុធហត្ថ សូម​គាំទ្រ​ទាំងស្រុង​ចំពោះ​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​សារ​ពិសេស​ជូន​ជនរួមជាតិ នា​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ អំពី​ចំណូល​ថវិកា​ដែល​ទទួល​បានមកពី​ដំណក់​ប្រេង​នេះ បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​បម្រើ​លើ​វិស័យ អប់រំ និង​លើ​វិស័យ​សុខាភិបាល​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​សិទ្ធិស័ក្ដិ​ទាំង ឡាយ ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូមជួយ​ប្រសិទ្ធ​ពរជ័យ​បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ​ជូន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ​ជាទី​ស្រលាញ់ សូម​បាន​សមប្រកប​នូវ​សុខ​ភាពល្អ​បរិបូរណ៍ អាយុ​យឺនយូរ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ​។ ក្នុងឱកាស​ឆ្នាំ​ចាស់ នឹង​ផ្លាស់​ចូលឆ្នាំថ្មី ឆ្នាំ​២០២១ យើងខ្ញុំ​សូម​គោរព​ជូនពរ សូម​ទទួលបាន នូវ ពុទ្ធ ពរ ពរ​ទាំងឡាយ​៥ ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ ប​ដិ ភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម