Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ សម្រេចបន្ថែមអនុប្រធាន ២រូបទៀត ក្នុងក្រុមការងារបង្រ្កាបល្បែងស៊ីសងខុសច្បាប់

បានផុស

នៅ

ខណៈយុទ្ធនាការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ កំពុងធ្វើឡើងយ៉ាងសកម្មក្នុងក្របខ័ណ្ឌទូទាំងប្រទេសនោះ, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែមអនុប្រធាន ២រូបទៀត នៅក្នុងក្រុមការងារបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល​ ដែលបានចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ បានបន្ថែមលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអនុប្រធានក្រុមការងារបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតក្រុមការងារបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ក្រុមការងារនេះ មានលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន, លោកនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអនុប្រធាន, លោក នៅ លក្ខណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន, និងមានសមាជិកចំនួន ៩រូបផ្សេងទៀត។

បើតាមសេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន គឺបានបញ្ជាក់ថា ក្រុមការងារបង្រ្កាបការលេងល្បែ​ងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មានតួនាទីភារកិច្ចដូចជា៖ រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អនុវត្តបង្រ្កាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងចាត់វិធានការបង្រ្កាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់។

ម្យ៉ាងទៀត ត្រូវចាត់វិធានការឲ្យស៊ើបអង្កេតស្រាវជ្រាវ រកនូវអត្ថិភាពនៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀត ដែលបានប្រព្រឹត្ត នៅក្នុងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ ដើម្បីសហការចាត់វិធានការបង្រ្កាបបទល្មើសទាំងនោះតាមច្បាប់ជាធរមាន។

បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារខាងលើនេះមក អាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស បានចាប់ផ្ដើមចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋានរៀងៗខ្លួន ដោយបានរកឃើញទីតាំងលេងល្បែងខុសច្បាប់ជាច្រើនរយទីតាំង ហើយក៏បានឃាត់មនុស្សមួយចំនួន ដើម្បីបន្តនីតិវិធីច្បាប់ផងដែរ។

ពីវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី ៦ នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំបន្ថែមឲ្យអាជ្ញាធរមានសមត្ថកិច្ច នៅពេលចុះបង្ក្រាបទីតាំងលេងល្បែងខុសច្បាប់ ត្រូវរកឲ្យឃើញនូវមេខ្លោងធំ ពីព្រោះនេះទើបជាគោលដៅពិតប្រាកដរបស់រាជរដ្ឋាភិបាល៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម