ព័ត៌មានជាតិ
អង្គការអុកស្វាមអំពាវនាវឱ្យរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុធានាជួយការពារសិទ្ធិស្ត្រីដែលជាកសិករ និងកម្មករ
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២នេះ ជួបពិភាក្សាគ្នាដើម្បីកែលម្អជម្រើសគោលនយោបាយ ដែលបានស្នើឡើងស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាពក្នុងវិស័យកសិពាណិជ្ជកម្មនៅតំបន់អាស៊ីអាគ្នេយ៍។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/20220929_091448-1024x576.jpg)
អង្គការអុកស្វាមធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាតុមូល ពហុភាគីស្តីពី “ការពង្រឹងហិរញ្ញវត្ថុប្រកបដោយចីរភាព និងការទទួលខុសត្រូវក្នុងតំបន់អាស៊ាន” នៅរាជធានីភ្នំពេញ។ កិច្ចពិភាក្សាតុមូលនេះ គាំទ្រដោយសម្ព័នហិរញ្ញវត្ថុយុត្តិធម៌ អាស៊ី (FFA) និងកម្មវិធីលើកកម្ពស់យេនឌ័រ និងការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យកសិពាណិជ្ជកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍ (GRAISEA)។
កិច្ចសន្ទនានេះ នឹងមានការចូលរួមពីតំណាងមកពីរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងសង្គមស៊ីវិល ដើម្បីផ្តល់ធាតុចូលលើរបកគំហើញ និងអនុសាសន៍សំខាន់ៗនៅក្នុរបាយការណ៍រួមរបស់ FFA-GRAISEA ដែលមានចំណងជើងថា “Harvesting Inequality: ផលប៉ះពាល់លើសង្គមនៃការវិនិយោគរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងវិស័យកសិពាណិជ្ជកម្មនៅអាស៊ី” ដើម្បីធ្វើសំយោគ និងកែលម្អគោលនយោបាយហិរញ្ញវត្ថុប្រកបដោយចីរភាព និងមានលក្ខណៈយេនឌ័រសម្រាប់អាស៊ានក្នុងខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/20220929_092909-1024x576.jpg)
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “អង្គការអុកស្វាម សូមស្វាគមន៍ការចូលរួមរបស់អ្នកជំនាញជាន់ខ្ពស់មកពីរាជរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិលនៅក្នុងកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធនេះ ដែលផ្តោតលើបញ្ហាហិរញ្ញវត្ថុប្រកបដោយចីរភាព និងមានលក្ខណៈយេនឌ័រក្នុងវិស័យកសិពាណិជ្ជកម្ម។
យោងតាមរបាយការណ៍ ‘Harvesting Inequality’ ៩៩.៨% នៃកម្មករជាស្ត្រីនៅក្នុង វិស័យកសិពាណិជ្ជកម្មកម្ពុជាស្ថិតក្នុងស្ថានភាពក្រៅប្រព័ន្ធ មានន័យថា ពួកគេមិនអាចទទួលបានអត្ថប្រយោជន៍ និងការការពារក្រោមច្បាប់ការងារនោះទេ។ ដូច្នេះ ពួកគេកាន់តែងាយរងគ្រោះទៅនឹងភាពក្រីក្ររ៉ាំរ៉ៃ ប្រាក់ឈ្នួលទាប ជំងឺ គ្រោះថ្នាក់ការងារ ការកេងប្រវ័ញ្ច និងការអនុវត្តប្រកបដោយគ្រោះថ្នាក់ក្នុងសង្គមផ្សេងៗទៀតជាច្រើន។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/Post-2_B-1024x622.jpg)
អង្គការអុកស្វាម អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា វិស័យកសិពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុធានាថា សិទ្ធិស្ត្រីដែលជាកសិករ និងកម្មករ និងក្រុមជនដែលងាយរងគ្រោះដទៃទៀតទទួលបានការការពារ”។
កិច្ចសន្ទនាពហុភាគីចាប់ផ្តើមជាមួយនឹងកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ ដោយមានការចូលរួមពីវាគ្មិនតំណាងជាន់ខ្ពស់មកពីរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធនៅក្នុងការសម្របសម្រួលភាពជាប្រធានរបស់កម្ពុជានៃកិច្ចប្រជុំកំពូលអាស៊ាន។
វាគ្មិនរួមមានលោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការផែនការវិនិយោគកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន លោក ម៉ី វ៉ាន់ រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធានាគារ អ.ស.ហ និងលោក ថេ ឈុនហាក់ អគ្គនាយក សមភាពយេនឌ័រនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។
បន្ទាប់ពីបទបង្ហាញពីរបកគំហើញ និងអនុសាសន៍សំខាន់ៗ ពីរបាយការណ៍ “Harvesting Inequality” សិក្ខាកាមនឹងពិភាក្សាអំពីប្រធានបទជាច្រើនដូចជា គណនេយ្យភាពសាជីវកម្មពាក់ព័ន្ធនឹងខ្សែចង្វាក់តម្លៃកសិកម្ម និងកិច្ចផ្តួចផ្តើមអាស៊ានដូចជា វត្តិករសាស្ត្រអាស៊ាន ដែលជួយធានាហានិភ័យសង្គមនៅក្នុងវិស័យហិរញ្ញវត្ថុ។
លោកស្រី Bernadette Victorio ប្រធានកម្មវិធី ហិរញ្ញវត្ថុយុត្តិធម៌អាស៊ី (FFA) មានប្រសាសន៍ថា “ការស្រាវជ្រាវរបស់យើងបង្ហាញថា ធនាគារមិនបានខិតខំធ្វើការឱ្យបានគ្រប់គ្រាន់ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិការងារក្នុងវិស័យកសិពាណិជ្ជកម្មនៅតំបន់អាស៊ីឡើយ។
ចាប់ពីខែមករា ឆ្នាំ២០១៦ រហូតដល់ខែធ្នូ ឆ្នាំ២០២០ ការសិក្សារបស់យើងបានរកឃើញថា កសិពាណិជ្ជកម្មធំជាងគេចំនួន ១២៥ របស់អាស៊ានទទួលបានទឹកប្រាក់ចំនួន ២២.៦ ពាន់លានដុល្លារអាមេរិក ពីគ្រឹះស្ថានហិរញ្ញវត្ថុសកល និងក្នុងតំបន់ ខណៈដែល ៩០% នៃកសិពាណិជ្ជកម្មទាំងនេះមិនបានយកចិត្តទុកដាក់លើបញ្ហានានាដែលទាក់ទងនឹង ការអនុវត្តការងារ ដោយមិនត្រឹមត្រូវ បញ្ហាតម្លាភាព និងគណនេយ្យភាព និងសមភាពយេនឌ័រនោះឡើយ។
ការសិក្សារបស់យើងក៏បានរកឃើញដែរថា គ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៥៤ កំពុងធ្វើសកម្មភាពនៅក្នុងប្រទេសអាស៊ីទាំង ១៣ ដែលស្ថិតក្រោមការសិក្សានេះ ទទួលបានពិន្ទុជាមធ្យម ២ ក្នុងចំណោម ១០ ចំពោះសមភាពយេនឌ័រ សិទ្ធិមនុស្ស សិទ្ធិការងារ និងតម្លាភាព និងគណនេយ្យភាព ដោយផ្អែកលើលក្ខណវិនិច្ឆ័យដែលបានកំណត់ដោយវិធីសាស្រ្តអន្តរជាតិនៃមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយយុត្តិធម៌ (FFGI)។
រដ្ឋាភិបាលអាស៊ាន និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវតែប្តេជ្ញាចិត្តថែមទៀតនៅក្នុង គោលនយោបាយ ក៏ដូចជាក្នុងការអនុវត្តជាក់ស្តែងដើម្បីគោរព និងលើកស្ទួយអនុសញ្ញាសិទ្ធិមនុស្ស អន្តរជាតិ និងនិយាមសកលស្ដីពីសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិស្ត្រី។”
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច