ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង២៨០គ្រួសារក្នុងស្រុកក្រឡាញ់ទទួលអំណោយកាកបាទក្រហមកម្ពុជា
បងប្អូនប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងចំនួន២៨០គ្រួសារ មកពី៥ឃុំ ស្មើ ៣៤ភូមិ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២ នៅបរិវេណសាលាឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសមាជិកសមាជិកាសាខា ,អនុសាខា និងអាជ្ញាធរមូលដ្ឋាន រួមទាំងក្រុមយុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ដោយបានផ្ដល់ជូន១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល ។

ឯកឧត្តម ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងទ្វេតែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ចំពោះសុខទុក្ខប្រជាលពេលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ឯកឧត្តមបានបន្តថា អំណោយមនុស្សធម៌ដែលនាំមកជូននាពេលនេះ គឺអាចជួយសម្រាលទុក្ខលំបាករបស់លោកយាយលោកតា ពុកម៉ែ បងប្អូន បានមួយរយៈខ្លីក៏ពិតមែន តែនេះជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និង កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលកាកបាទក្រហមតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋយើងជានិច្ច ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។

ឯកឧត្តមមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា អ្វីដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបាន និងចងចំាជានិច្ចនោះ គឺទីណាមានការលំបាក ទីនោះតែងតែមានកាកបាទក្រហមកម្ពុជា ឬទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ ឯកឧត្តមក៏បានអំពាវនាវដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅទទួលយកនូវការចាក់វាក់សាំងការពារជម្ងឺកូវីដ-១៩បន្តទៀតទៅតាមកាលកំណត់ នៅតាមទីតាំងមណ្ឌុលសុខភាពក្បែរមូលដ្ឋានខ្លួន ដើម្បីបង្ការខ្លួនពីការឆ្លងជម្ងឺកូវីដ-១៩ ចៀសវាងការឆ្លងចូលសហគមន៍ជាថ្មី ព្រោះមេរោគនេះមិនទាន់ទៅណាឆ្ងាយពីយើងទាំងអស់គ្នានោះឡើយ ហើយយើងនៅតែជាក្តីព្រួយបារម្ភអំពីការរាតត្បាតនៃជំងឺដ៏សាហាវនេះ។

ឯកឧត្តម ទៀ សីហា បានសំណូមពរ និងផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះចរន្តអគ្គិសនីឲ្យបានខ្ពស់ ប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងកុំមានការធ្វេប្រហែសចំពោះកូនចៅតូចៗ ព្រោះនេះជារដូវវស្សា ដែលកំពុងជួបជំនន់ទឹកភ្លៀង កុំឲ្យមានហេតុការអាក្រក់ណាមួយកើតឡើងក្នុងក្រុមគ្រួសារ និងប្រុងប្រយ័ត្នចំពោះជំងឺឆ្លងផ្សេងៗ ។

តាមការបញ្ជាក់របស់លោក សុខ ណារ៉េត អភិបាលស្តីទីស្រុកក្រឡាញ់ បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាហូរហែ និងជំនន់ទឹកភ្លៀង ដែលហូរធ្លាក់មកពីស្រុកស្រីស្នំ និងស្រុកវ៉ារិន ហូរធ្លាក់មកក្នុងភូមិសាស្រ្តស្រុកយ៉ាងខ្លាំងក្នុង រយៈប៉ុន្មានថ្ងៃមកនេះ បានបណ្តោយឲ្យទឹកស្ទឹងពោពេញប្រៀបហូរចេញមកក្រៅ បណ្តាលលិចដំណាំស្រូវ ដំណាំរួមផ្សំ លិច ក្រោមផ្ទះ លិចបរិវេណទីធ្លាផ្សេងៗ លិចផ្លូវ លិចសាលារៀន មន្ទីរពេទ្យ ,អគារដ្ឋបាលសាធារណៈ តាមបណ្តាភូមិ-ឃុំ ក្នុងស្រុកក្រឡាញ់ បានធ្វើឲ្យប៉ះពាល់ឃុំចំនួន១០ឃុំ ស្មើនិង ៥៨ភូមិ ប្រជាពលរដ្ឋរងគ្រោះមានចំនួន១ពាន់,៨៩៧គ្រួសារ (ក្នុងនោះគ្រួសាររងគ្រោះខ្លំាង៧៦១គ្រួសារ(និងកម្រិតស្រាលចំនួន១ពាន់៨០៧ ខ្នងផ្ទះ សាលារៀនចំនួន១៨កន្លែង លិចបរិវេណវត្តចំនួន ០៤វត្ត អាគាររដ្ឋបាលស្រុក-ឃុំ)ចំនួន ០៦កន្លែង និង មន្ទីរពេទ្យបង្អែកស្រុក ចំនួន ០១កន្លែង ប្រឡាយ ០៤ខែ្ស និង ដំណាំស្រូវចំនួន ៦ពាន់៥៥៥ហិកតា ដំណាំរួមផ្សំ ២៥០ហិកតា ,ផ្លូវជាតិ៦៨ប្រវែង ១ពាន់៥០០ម៉ែត្រ ផ្លូវលំក្នុងភូមិប្រវែង ២៩ពាន់៩២៦ ម៉ែត្រ។ មកដល់ពេលនេះកម្រិតទឹកតាមបណ្ដាឃុំ បានស្រកចុះបណ្ដើរៗហើយផងដែរ ៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?