ព័ត៌មានជាតិ
ប្រជាពលរដ្ឋជិត ៣០០ គ្រួសាររងផលប៉ះពាល់ដោយទឹកជំនន់នៅស្រុកព្រះនេត្រព្រះទទួលបានអំណោយរបស់សម្ដេចតេជោ
ប្រជាពលរដ្ឋជិត ៣០០ គ្រួសារ (២៧៨) ដែលទឹកជន់លិចផ្ទះនៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង ១ គ្រួសារទទួលបានអង្ករ ១០ គីឡូក្រាម មី ១០ កញ្ចប់ ត្រីខ ៥ យួរ ទឹកស៊ីអ៊ីវ ៣ យួរ និង ទឹកត្រី ៣ យួរ តាមរយៈលោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្នុងពេលចុះពិនិត្យស្ថានភាព ទឹកជំនន់ និងជំនន់ទឹកភ្លៀងនៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ និងទឹកជំនន់នៅភាគខាងកើត ស្រុក ព្រះនេត្រព្រះ ថ្ងៃទី ២៨ ខែកញ្ញា ២០២២។

លោក អ៊ំ រាត្រី បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា រូបលោកអមដំណើរលោកទេសរដ្ឋមន្ត្រី គន់ គីម ដើម្បីចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជាក់ស្តែងថា ផ្ទះប្រជាពលរដ្ឋលិចប៉ុន្មានគ្រួសារ ជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្តិភាពប៉ុន្មានគ្រួសារ ដើម្បីយកស្បៀងទៅចែកឲ្យផ្ទាល់ដៃ និងចែកបន្តបន្ទាប់ទៀតនៅស្រុកផ្សេងៗ ដែលរងគ្រោះដោយទឹកជំនន់។
ក្នុងការចុះពិនិត្យប្រជាពលរដ្ឋរងគ្រោះដោយជនន់ទឹកភ្លៀងនោះលោក អ៊ំ រាត្រីមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៩ នេះជំនន់ទឹកភ្លៀងបានហក់ឡើងខ្លាំងក្រុងស្រុកមួយចំនួនធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ ផលដំណាំ ប្រជាពលរដ្ឋ លិចលងផ្ទះសម្បែង រងផលប៉ះពាល់ និងមានប្រជាពលរដ្ឋស្លាប់ដល់ទៅ៣នាក់ ក្មេង១នាក់។

លោក គន់ គីមមានប្រសាសន៍ដែរថា ដោយមើលឃើញអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងកំពុងខ្វះខាតស្បៀងខ្លាំង លោកនិងក្រុមការងារបានដឹកនាំអំណោយរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ជាស្បៀងសង្គ្រោះបន្ទាន់យកមកចែកឲ្យដើម្បីរួមចំណែកដោះស្រាយការលំបាកដល់ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិនេះ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំងអស់ត្រូវបានសមត្ថកិច្ច ៣ស្ថាប័ន មានកម្លាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និងយោធា រដ្ឋបាលខេត្ត ក្រុង ស្រុកបានត្រៀមជួយដឹកជញ្ជូនជម្លៀសប្រជាពលរដ្ឋទាំងអស់ទៅដាក់ទីទួលសុវត្ថិភាពហើយ ប្រជាពលរដ្ឋខ្លះអាចនៅផ្ទះបណ្តោះអាសន្នបានក៏ធ្វើការចែកស្បៀងឲ្យហូបជាបណ្ដោះអាសន្នជាហូហែរផងដែរ។

លោកបានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ត្រូវចេះថែទាំសុខភាពសម្អាតអនាម័យជុំវិញខ្លួនកែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំដើម្បីការជំងឺឆ្លងនានាដូចជាកូវីដ១៩ជាដើម បើមានបញ្ហាសុខភាព សូមអញ្ជើញទៅពិគ្រោះពិនិត្យសុខភាព និងទទួលសេវា ឬថ្នាំសង្កូវនៅមណ្ឌលសុខភាពតាប៉ុននៃឃុំទឹកជោរ។
ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព និងមានអនាម័យឲ្យបានល្អគឺហូបស្អាតផឹក ស្អាតរស់នៅស្អាតត្រូវប្រុងប្រយ័ត្ន សត្វ អ សិរ ពិស ទិច ឬខាំ ជាងនេះទៀតការពារកូនចៅតូចៗ មនុស្សចាស់ជរាស្ត្រីមានផ្ទៃពោះកុំឲ្យលេង ឬចុះទឹកដោយគ្មាន មនុស្សធំពេញកម្លាំងនៅក្បែរដើម្បីបង្ការគ្រោះថ្នាក់ជជាយថាហេតុផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង