Connect with us

ព័ត៌មានជាតិ

រកឃើញក្រុមយុវជនឆ្នើម៥ក្រុម ពូកែរៀបចំផែនការ​អាជីវកម្ម សម្រាប់ឆ្នាំ ២០២២

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជនចំនួន ៤៨៨៧ នាក់ មកពីរាជធានីខេត្តទាំង ២៥ បានចូលរួមវគ្គបណ្តុះបណ្តាល កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន ដែលប្រើប្រាស់វិធីសាស្រ្តសិក្សាមានលក្ខណៈជាការអនុវត្តជាក់ស្តែង និងមេរៀនស្តីពីការត្រៀមខ្លួនសម្រាប់ធ្វើអាជីវកម្ម ដោយផ្តោតលើចំណុចសំខាន់មួយចំនួន។

ចំណុចសំខាន់ៗទាំងនោះរួមមាន៖ កំណត់ចក្ខុវិស័យ ការជ្រើសរើសគំនិតអាជីវកម្ម ការស្វែងយល់ទីផ្សារ និងផែនការអាជីវកម្ម។ ផែនការអាជីវកម្មចំនួន ៨២៧ ត្រូវបានបង្កើតឡើងដោយក្រុមយុវជន។

ឆ្លងកាត់វគ្គបណ្តុះបណ្តាល និងការប្រកួតប្រជែងរវាងរាជធានី ខេត្តទាំងអស់ រកឃើញផែនការអាជីវកម្មឆ្នើមចំនួន ១០ ទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន និងទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ ២០២២​ ក្រោមប្រធានបទ«ការត្រៀមខ្លួនសម្រាប់ចាប់ផ្តើមអាជីវកម្ម»។

ក្រោយបញ្ចប់ការប្រកួតប្រជែង រកឃើញផែនការអាជីវកម្មចំនួន ៥ក្រុម ទទួលបានជ័យលាភី។ ក្រុមទាំង៥នោះ​មានដូចជា ចំណាត់ថ្នាក់លេខ១ មកពីវិទ្យាល័យ ហ៊ុនសែន ចាំយាម ខេត្តកោះកុង ផែនការអាជីវកម្ម ត្រឡោក​ដូងកែច្នៃ។ ចំណាត់ថ្នាក់លេខ ២ វិទ្យាល័យ នេត យ៉ង់  មកពីខេត្ត បាត់ដំបង (ផែនការអាជីវកម្ម កំប្លោកប្រែរូប)។ ចំណាត់ថ្នាក់លេខ ៣ វិទ្យាល័យ ពាម ជាំង មកពីខេត្ត ត្បូងឃ្មុំ (ផែនការអាជីវកម្ម Campot Enterprise) ។ ចំណាត់ថ្នាក់លេខ ៤ វិទ្យាល័យ ហ៊ុនសែន ភ្នំស្រួច មកពីខេត្ត​ កំពង់ស្ពឺ (ផែនការអាជីវកម្ម​ សាប៊ូលាងចានខ្ញុំ)។ ចំណាត់ថ្នាក់លេខ ៥ វិទ្យាល័យ ហ៊ុនសែន សេរីភាព មកពីខេត្តកណ្តាល (ផែនការអាជីវកម្ម ការកែឆ្នៃក្រមាខ្មែរ)។

កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន ឆ្នាំ២០២២ ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការអន្តរជាតិ​ខាងការងារ (ILO) ក្រោមការឧបត្ថម្ភ និងគាំទ្រដោយសហគ្រិនខ្មែរ (Khmer Enterprise) កម្មវិធីមុខរបរ និងការងារសម្រាប់យុវជនកម្ពុជា (DEY) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) ទីភ្នាក់ងារជំនួយអាមេរិក (USAID) និងអង្គការផេក (PACT Cambodia) រដ្ឋាភិបាលប្រទេសជប៉ុន ក្រុមហ៊ុន Smart Axiata ធនាគារវីង (Wing) និងក្រុមហ៊ុនភីហ្សាខមផេនី (The PIZZA Company)។

កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ចំណេះដឹងអាជីវកម្ម និងសហគ្រិនភាព ជំនាញមូលដ្ឋានដើម្បីចាប់ផ្តើម​សហគ្រាសប្រកបដោយចីរភាព និងក្លាយជាសហគ្រិន​ជោគជ័យ លើកទឹកចិត្តការរៀន និងការចែករំលែកចំណេះ​ដឹង​ពីមិត្តភក្តិម្នាក់ទៅម្នាក់ទៀត និង បង្កើនការសម្របខ្លួន និងភាពធន់ក្នុងចំណោមយុវជនក្នុងពេលមានជំងឺរាតត្បាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជំងឺមិនស្គាល់រោគសញ្ញា​សម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៣នាក់នៅកុងហ្គោ

ព័ត៌មានជាតិ៣ ម៉ោង មុន

១០ខែ ឆ្នាំ២០២៤​នេះ រាជធានី​ទទួល​បាន​គម្រោង​សាងសង់​ចំនួន៥១៦គម្រោង ក្នុងទំហំ​ទុន​វិនិយោគ​ជាង១ពាន់លានដុល្លារអាមេរិក

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្មដឹកនាំប្រជុំសេចក្តីព្រាងកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចស្តីពីគម្រោងវិនិយោគអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មចម្រុះ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ ចុះពិនិត្យ​ផ្លូវ​យុទ្ធសាស្រ្ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ ១ ទៅច្រកព្រំដែន​​ប្រទេស​វៀតណាម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កូរ៉េខាងជើងភ័យខ្លាចមានមេរោគរីករាលដាលពីប៉េងប៉ោងកូរ៉េខាងត្បូង

Sokha Hotels

ព័ត៌មានពេញនិយម