ព័ត៌មានជាតិ
ក្រសួងធម្មការ និងសាសនា បានទទួលពាក្យបណ្ដឹង ៧០ ករណី ដោះស្រាយបានជាង ៤០ ករណី
រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ក្រសួងបានទទួលពាក្យបណ្ដឹង ៧០ ករណី ដោះស្រាយបានជាង ៤០ ករណី។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងធម្មការ និងសាសនា” នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ បណ្ឌិត សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បានលើកឡើងថា តាមលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២១ ក្រសួង បានទទួលពាក្យបណ្តឹង ចំនួន ៧៣ ករណី និងសម្របសម្រួលដោះស្រាយ ចំនួន ៤៣ ករណី, របាយការណ៍ ចំនួន ០៨ករណី, តម្កល់ទុក ០១ករណី, បណ្តឹងចម្លងជូនចំនួន ០៣ករណី និងកំពុងចុះស្រាវជ្រាវចំនួន ០២ករណី។

បណ្ឌិត សេង សុមុនី បានឱ្យដឹងបន្ថែមថា ជាមួយគ្នានេះ ក្រសួងបានចូលបំភ្លឺនៅស្នងការ និងតុលាការ ចំនួន ០៣ ករណី និងម្ចាស់ប្តឹងបានដកពា្យបណ្តឹងវិញចំនួន០២ករណី។ ក្រសួងបានបង្វែសំនុំរឿង ទៅអង្គភាពពាក់ព័ន្ធ ២០ ករណី, មន្ទីរធម្មការរាជធានី ខេត្តដោះស្រាយចំនួន ៤០ករណី៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ