Connect with us

ព័ត៌មានជាតិ

មាន​តែ​ប្រទេស ៣ នៅ​តំបន់​អាស៊ាន មិន​ទាន់​ភ្ជាប់​ជើង​ហោះហើរ​មក​កម្ពុជា

បានផុស

នៅ

ប្រទេស​ក្នុង​តំបន់​អាស៊ាន​ភាគច្រើន បាន​ភ្ជាប់​​ជើង​ហោះហើរ​ភ្ជាប់​មក​ប្រទេស​កម្ពុជា។ នៅ​​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង ១០ មានតែ​​ប្រទេស ៣ នៅ​មិន​ទាន់​មាន​ជើង​ហោះហើរ​​ដោយ​ផ្ទាល់​មក​ប្រទេសកម្ពុជា​​នៅ​ឡើយ។

លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិង​ជា​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​បាន​ថ្លែង​​ថា ប្រទេស​អាស៊ាន ១០ មាន​តែ​ប្រទេស មីយ៉ាន់ម៉ា ប៊្រុយណេ និង​ឥណ្ឌូណេស៊ី មិន​ទាន់​មាន​​ជើង​ហោះហើរ​​មក​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ិន ចាន់សិរីវុត្ថា បាន​ថ្លែង​ថា កម្ពុជា​មាន​ភ្ជាប់​ជើង​ហោះហើរ​នៅ​ប្រទេស​ក្នុង​អាស៊ាន និងនៅ​តំបន់​អាស៊ី។ ដោយឡែកប្រទេស​ ៣ មាន​ មីយ៉ាន់ម៉ា ប៊្រុយណេ និង​ឥណ្ឌូណេស៊ី មិន​ទាន​មាន​ជើងហោះហើរ​ដោយ​ផ្ទាល់​ ហើយរាល់​ការ​ធ្វើ​ដំណើរ​​​​ទៅមក​ត្រូវ​ឆ្លងកាត់ប្រទេស​ទី​ ៣​។

ក្នុង​អំឡុង​ផ្ទុះ​វិបត្តិ​កូវីដ កម្ពុជា​ក៏​ដូច​ប្រទេស​ជាច្រើន​បាន​រង​ផល​ប៉ះពាល់ ដោយសារ​ក្រុមហ៊ុន​អាកាសចរ​ជាច្រើន​បាន​ផ្អាក និង​កាត់បន្ថយ​ជើង​ហោះហើរ​។ ជាមួយ​គ្នា​នេះ មាន​ក្រុមហ៊ុន​អាកាសចរណ៍​​មួយ​ចំនួន​ក៏​បាន​ដំឡើង​ថ្លៃ​សំបុត្រ​បន្ថែម​ទៀត។ តួ​យ៉ាង​ជើង​ហោះហើរ​មក​ពី​ប្រទេស​ចិន បាន​បង្កើន​តម្លៃ​សំបុត្រ​យន្តហោះ​ឡើង​ដល់​ជិត ១ ម៉ឺន​ដុល្លារ​។

បើ​តាមមន្រ្តី​អាកាសចរណ៍​ស៊ីវិល មុន​ផ្ទុះ​វិបត្តិ​ជំងឺ​កូវីដ​ មាន​ក្រុមហ៊ុន​អាកាសចរណ៍​​ចំនួន ៤៣ បាន​ហោះ​ហើរ​​ជាប្រចាំ​ចេញ​ចូល​ប្រទេស​កម្ពុជា ដោយឡែក​សព្វថ្ងៃ​​មាន​ក្រុមហ៊ុនចំនួន ២៥ បាន​​ចាប់ផ្តើម​​សេវា​ហោះហើរ​ឡើង​វិញ បើ​ធៀប​មុន​ផ្ទុះ​កូវីដ​ចំនួន​បាន​ថយចុះ ៥០ ភាគរយ​។

លោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ការ​ស្តារ​ឡើង​វិញ​វិស័យអាកាសចរ​​​ត្រូវ​ការ​ពេលវេលា ហើយ​ក៏​ត្រូវ​​ផ្អែក​លើ​សេដ្ឋកិច្ច និង​ទីផ្សារ។ ជាមួយគ្នា​នេះ​វិបត្តិ​សង្រ្គាម​អូស​បន្លាយ​រវាង​រុស្សីនិង​អ៊ុយក្រែន​​ ក៏​​អាច​ប៉ះពាល់​ដល់​ការ​ងើប​ឡើង​វិញ​វិស័យ​​អាកាសចរណ៍​ ដោយសារ​ការ​កើន​ឡើង​តម្លៃ​ប្រេង។​

បើ​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ ក្នុង​រយៈពេល ៨ ខែ ឆ្នាំ២០២២ ទេសចរ​អន្តរជាតិ​ចូលមកកម្ពុជា​មាន​ចំនួនជិត ១ លាននាក់ កើន​ឡើង ៧២០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងនោះ​ផ្លូវអាកាស ៣៩៦,៥៩១នាក់ កើន​ឡើង ៥៩៥% និង​ផ្លូវគោក-ទឹក ៦០១,៦៨១នាក់ កើន​ឡើង ៨៣១%។

​ក្រសួង​ព្យាករណ៍​ថា រហូត​ដល់​ដំណាច់ឆ្នាំ២០២២នេះ កម្ពុជា​អាច​នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ពី ១.៥ លាននាក់ទៅ​២ លាននាក់ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣០ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៥១ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ៥៧ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

Sokha Hotels

ព័ត៌មានពេញនិយម