ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ចុះសិក្សា និងកំណត់ទីតាំងសាងសង់ស្ថានីយអង់តែន នៅតាមគោលដៅទេសចរណ៍នៅខេត្តកែប
មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំដោយលោក ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តប្រតិបត្តិករផ្តល់សេវាបង្គោលអង់តែន និងប្រតិបត្តិ ករផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបទូរគមនាគមន៍ បានចុះសិក្សា និងកំណត់ទីតាំងសាងសង់ស្ថានីយ អង់តែននៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាលនៅក្នុងខេត្តកែប។

ការចុះសិក្សា និងកំណត់ទីតាំងសាងសង់ស្ថានីយអង់តែននៅតាមគោលដៅទេសចរណ៍អាទិភាពនៅខេត្តកែបនេះ មាន រយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ -២៩ ខែកញ្ញា ឆ្នាំ២០២២ ដែលធ្វើឡើងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងស្របតាមយន្ដការរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលបាន បង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាទាំង៥តំបន់កាលពីខែឧសភា ឆ្នាំ២០២១ កន្លងមក។

លោក ជា មានិត បានឱ្យដឹងថា ការចុះត្រួតពិនិត្យនេះដើម្បីសិក្សាស្វែងយល់ និងកំណត់ទីតាំងសម្រាប់ដំឡើងអង់តែនទូរសព្ទនៅទីតាំងចំនួន៣ នៅក្នុងខេត្តកែបរួមមាន ១.តំបន់សហគមន៍ទេសចរណ៍កោះទន្សោយ ២.ឧទ្យានជាតិកែប និង ៣.តំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ និងគោលដៅទេសចរណ៍អាទិភាពផ្សេងទៀត។

យោងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ក្រុមការងារអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ បានរៀបចំកិច្ចប្រជុំ និងចុះត្រួតពិនិត្យសិក្សាគុណភាពសេវាទូរគមនាគមន៍តាមគោលដៅទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិ និងតំបន់ទេសចរណ៍ដាច់ស្រយាលនៅទូទាំងប្រទេស ចាប់ពីខែកញ្ញា ឆ្នាំ២០២២នេះតទៅ ដើម្បីពង្រឹងគុណភាពសេវា និងបានជាមូលដ្ឋានក្នុងការសាងសង់បង្គោលអង់តែនចំនួន១០០ដូចដែលមានចែងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក.ប.ទ. ចុះថ្ងៃទី១៤ ខែកក្កដា
ឆ្នាំ២០២២ ជាមួយគ្នានេះក្រសួងបានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាដោយបានបែងចែកជា៥តំបន់៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ