Connect with us

ព័ត៌មានជាតិ

លម្អិត!! ករណីបាញ់ប្រហារលើនាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការ​នគរបាល រាជធានីភ្នំពេញ

បានផុស

នៅ

ករណី​បាញ់ប្រហារលើមន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃ​ស្នងការនគរបាល រាជធានីភ្នំពេញ បណ្ដាលឲ្យស្លាប់​នោះ គឺផ្ដើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ដរបស់​ក្រុម​ជនដៃដល់ បាន​បើក បុករថយន្ដជនរងគ្រោះពីក្រោយបណ្ដាលឲ្យរងការខូចខាត ហើយជនរង​គ្រោះបើករថយ​ន្ដ​មកបាំង​ពីមុខរថយន្ដជនដៃដល់និង​ដកកាំភ្លើងខ្លីម៉ាក Glock 19 ភ្ជង់​លើរថយន្ដជន​ដៃដល់ បំណងមិនឲ្យគេចខ្លួន ដើម្បី​សម្រុះសម្រួល​គ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ របស់នគរបាលខណ្ឌពោធិ៍សែនជ័យបាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​២២​និង​៤៦​នាទី ជនរងគ្រោះ​ឈ្មោះ រ៉េត ស៊ីណែត ជា​នា​យរងការិយាល័យព្រហ្ម​ទណ្ឌក​ម្រិត​ស្រាល នៃ​ស្នកការនគរបាលរាជធានីភ្នំពេញ និង​ឈ្មោះ ង៉ាន់ ភី​លីន ភេ​ទ្យ​ប្រុស អាយុ​២៩ឆ្នាំ បាន​ចេញពី​ហូប​ស៊ុបនៅ​ម្ដុំ​វត្តភ្នំ ដោយ​បើករថយន្ដ​ម៉ាក FORD RAPTER ពណ៍ ស បាក់​ស្លាក​លេខ ភ្នំពេញ2BD 3738 តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ពី​កើតមក​លិច។ ពេលមកដល់​ចំណុច​កើតហេតុ ក៏មាន​រថយន្ដ​ម៉ាក​LEXUS RX 300 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប​2A 4546 បានមក​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​រង​ការ​ខួច​ខាត​។ ពេលនោះ​ជនរងគ្រោះ បាន​បើករថយន្ដ​មក​បាំង​ពីមុខរ​រថយន្ដ​បង្ក និង​ដក​កាំភ្លើងខ្លីម៉ាក​GLORCK 19 ភ្ជង់បំណង​មិន​ឲ្យ​បើក​គេចខ្លួន​។ បន្ទាប់មក​ជនបង្ក​ទាំងពីរ​នាក់​ក៏​ចុះ​មក​ចរ​ចារ​ជាមួយ​ជនរងគ្រោះ ដោយ​ព្រម​យក​រថយន្ដ​របស់​ជ​ន​រងគ្រោះ​ទៅ​ជួស​ជុល​នៅ​ម្ដុំ​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ហើយក៏​បើករ​ថយន្ដ​អែប​គៀន​ទាំង​អស់គ្នា​។ ពេល​ដែល​ជន​រងគ្រោះ​និង​ឈ្មោះ ង៉ាន់ ភី​លីន កំពុង​អង្គុយ​មើល​រថយន្ដ​ដែល​ខូចខាត ស្រាប់តែ​ជនបង្ក​ទាំងពីរ​នាក់​ដក​អាវុធខ្លី​មិន​ចាំ​ម៉ាក ពណ៍​ទឹកប្រាក់ បាញ់​ជនរងគ្រោះ​ពីក្រោយ​ចំនួន​៤​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ ហើយ​ជនដៃដល់​ទាំងពីរ​នាក់​ឡើង​ជិះ​រថយ​ន្ដ​គេចខ្លួនបាត់​។​

​រហូតមកដល់​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ នេះ សមត្ថកិច្ច​បាន​ប្រទះឃើញ​រថយន្ដ​របស់​ជ​ន​ដៃដល់ ដែល​គេ​បើក​យកទៅ​ប្លុង​ចោល​នៅ​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ភ្នៅ តែ​ត្រូវបាន​ជនបង្ក​ដោះ​ស្លាក​លេខ​ទៅ​បាត់​ ខណៈជន​សង្ស័យ​​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​តាម​ប្រម៉ាញ់៕

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម