ព័ត៌មានជាតិ
ខេត្តព្រះសីហនុចាប់ផ្តើមត្រួតពិនិត្យទីតាំងអាជីវកម្ម សណ្ឋាគារ កាស៊ីណូ និងអគារស្នាក់នៅរួមដើម្បីលុបបំបាត់ការជួញដូរមនុស្ស
ខេត្តព្រះសីហនុបានចាប់ផ្តើមចុះត្រួតពិនិត្យទីតាំងអាជីវកម្ម សណ្ឋាគារ កាស៊ីណូ និងអគារស្នាក់នៅរួមដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការចុះត្រួតពិនិត្យទីតាំងអាជីវកម្ម សណ្ឋាគារ កាស៊ីណូ និងអគារស្នាក់នៅរួមនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ដឹកនាំដោយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ។

យោងស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានសម្រេចបង្កើតក្រុមការងារប្រតិបត្តិការចំនួន០៣ ក្រុម ដើម្បីចុះត្រួតពិនិត្យនៅតាមទីតាំងអាជីវកម្ម សណ្ឋាគារ កាស៊ីណូ និងអគារស្នាក់នៅរួមនៅក្នុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅក្នុងនោះអង្គប្រជុំបានសម្រេចឱ្យក្រុមការងារប្រតិបត្តិការចំនួន០៣ក្រុមចុះត្រួតពិនិត្យនៅតាមទីតាំងអាជីវកម្មសណ្ឋាគារ កាស៊ីណូ និងអគារស្នាក់នៅរួមនៅក្នុងក្រុងព្រះសីហនុ ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ។
-ចុះត្រួតពិនិត្យអំពីភាពស្របច្បាប់ នៃជនបរទេស និងភាពស្របច្បាប់នៃការប្រើប្រាស់កម្លាំងពលកម្ម ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា។
-ចុះត្រួតពិនិត្យលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណអាជីវកម្ម ប័ណ្ណប៉ាតង់ និងឯកសារពាក់ព័ន្ធដទៃផ្សេងទៀត
-ចុះត្រួតពិនិត្យ និងបង្ក្រាបករណីការជួញដូរមនុស្ស ការចាប់បង្ខាំងមនុស្ស ការធ្វើទារុណកម្មការបង្ខំឱ្យធ្វើការ ការជំរិតទារប្រាក់…។ល។

-ចុះត្រួតពិនិត្យ និងបង្ក្រាបករណី ការផលិត ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន
-ចុះត្រួតពិនិត្យ និងបង្ក្រាបករណី ការជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់
-រាល់ការចុះអនុវត្តការងារត្រូវមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ
-ធ្វើកំណត់ហេតុរាល់ការចុះត្រួតពិនិត្យទីតាំងនីមួយៗ និងបូកសរុបលទ្ធផលការងាររាយការណ៍ជូនឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
-រៀបចំកសាងសំណុំឯកសារស្របតាមនីតិវិធី ដើម្បីបញ្ជូនទៅតុលាការ
-ប្រធានក្រុមការងារនីមួយៗ អាចប្រគល់សិទ្ធិដឹកនាំជូនអនុប្រធានក្រុម ដើម្បីដឹកនាំក្រុមការងារចុះបំពេញភារកិច្ចនៅទីតាំងណាមួយតាមស្ថានភាពជាក់ស្តែង
-ថតវីដេអូសកម្មភាព និងថតរូបភាពប្រតិបត្តិការតាមទីតាំងនីមួយៗសម្រាប់ទុកជាឯកសារ ក្រុមការងារនីមួយៗមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទទៅតាមទំហំការងារជាក់ស្តែង
-អនុវត្តភារកិច្ចផ្សេងៗទៀតតាមការដឹកនាំចង្អុលបង្ហាញពីលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត៕
អត្ថបទ៖ សំអឿន

-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
កីឡា២ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី