Connect with us

ព័ត៌មានជាតិ

កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​ បញ្ចប់​ការ​សាងសង់​ នឹង​​បើក​ដំណើរការ​នៅ​ចុង​ឆ្នាំ​នេះ

បានផុស

នៅ

លោក​ តុប ​សុភ័ក្ត្រ ​អ្នកនាំ​ពាក្យ​ក្រសួង​ទេសចរណ៍​បានថ្លែង​ក្នុង​សន្និសីទ​ព្រឹកនេះ​ថា ​កំពង់​ផែ​ទេសចរណ៍​​អន្តរជាតិ​ខេត្ត​កំពត​បាន​បញ្ចប់​ការ​សាងសង់​ គ្រោង​ដាក់​ឲ្យដំណើរការ​នៅ​ចុង​ឆ្នាំ​២០២២ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​តុប ​សុភ័ក្ត្រ ​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​បញ្ជាក់ថា គម្រោង​កំពង់ផែ​ខ្នាត​អន្តរ​ជាតិនេះ ​នឹង​ក្លាយ​ទៅ​ជា​ចរន្ត​ស្រូប​ទាញ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​កាន់​តែ​ច្រើន​ដល់​ខេត្ត​ ក៏​ដូចជា​ជុំវិញ​កំណើន​សេដ្ឋ​កិច្ច​ជាតិ​បន្ថែម​ទៀត។

កំពង់​ផែ​ទេសចរណ៍​​អន្តរជាតិ​ខេត្តកំពត ដែល​មាន​ទីតាំង​នៅក្នុងស្រុក​ទឹកឈូ​ ចម្ងាយ​ប្រមាណ ​៦ ​គីឡូ​ម៉ែត្រ​ពី​ក្រុង​កំពត​បាន​ចាប់​ផ្តើម​សាងសង់​ឡើង​កាល​ពី​ថ្ងៃ​ទី ​០៨ ​ខែ សីហា ឆ្នាំ​២០១៨ ​ក្រោម​គម្រោង​ហិរញ្ញប្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។ ​កំពង់ផែ​សមុទ្រ​នេះមាន​ប្រវែង​ ៣០០ ​ម៉ែត្រ ​សាងសង់​​លើ​ផ្ទៃ​ដី​៤​ហិកតា ​និង​អាច​ផ្ទុក​កប៉ាល់ដែល​មាន​ទំហំ​ផ្ទុក​អ្នកដំណើរ​បាន​ចំនួន​ ៣០០​ទៅ​៤០០​នាក់។

កំពង់ផែអន្តរជាតិថ្មីនេះ ក៏នឹងក្លាយទៅជាទីតាំងមួយសម្រាប់ទទួល ក៏ដូចជា​ដឹក​ភ្ញៀវទេសចរ​ក្នុងស្រុក និង​បរទេស​ទៅ​កម្សាន្ត​នៅ​ប្រទេសជិតខាង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១២ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម