ព័ត៌មានជាតិ
តំបន់អង្គរ អាចនឹងក្លាយជាតំបន់គ្មានការបំភាយផ្សែងយានយន្ត
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នាពេលខាងមុខ មន្ត្រីពាក់ព័ន្ធអាចនឹងពិចារណា លើការដាក់តំបន់រមណីដ្ឋានអង្គរ ឱ្យក្លាយជាតំបន់គ្មានការបំភាយផ្សែងយានយន្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់ កម្ពុជាថ្មី ថា អាជ្ញាធរជាតិអប្សរា គ្រោងនឹងលុបបំបាត់ផ្សែងនៅតាមតំបន់អង្គរនាពេលខាងមុខ។អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ក្នុងពេលបច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា កំពុងគិតគូរលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សិន ខណៈការដោះស្រាយលើបញ្ហាជាច្រើនទៀត ក៏នឹងធ្វើឡើងនៅពេលខាងមុខដែរ។

សូមរំលឹកថា កាលពីខែកញ្ញា ឆ្នាំ ២០១៩ កន្លងទៅ ក្រសួងទេសចរណ៍ បានប្រារព្ធពិធីប្រគល់ពាន បរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់ភោជនីយដ្ឋាន និងសណ្ឋាគារ នៅក្នុងក្រុងសៀមរាប ។
ការអនុវត្តបរិស្ថានគ្មានផ្សែងបារី បានផ្តល់ផលប្រយោជន៍យ៉ាងធំធេង ដល់អ្នកគ្រប់គ្រង ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន ព្រមទាំងបុគ្គលិក និងអតិថិជន ខណៈការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរ នៅតាមរមណីយដ្ឋានផ្សេងៗ និងតំបន់ទេសចរណ៍ ធ្វើឱ្យភ្ញៀវទេសចរ មានផាសុកភាព ពេលមកទស្សនា ដែលនេះជាសក្ដានុពលក្នុងការបង្កើនចំណូលជាតិតាមរយៈការទាក់ទាញភ្ញៀវទេសចរ៕
អត្ថបទ ៖ គឿន វេត

-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?