Connect with us

ព័ត៌មានជាតិ

លោក តុប សុភ័ក៖ ៩ខែ ឆ្នាំនេះ កម្ពុជា ទទួលបាន​ទេសចរអន្តរជាតិ ១លាន២សែននាក់

បានផុស

នៅ

ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១លាន២សែននាក់។ នេះបើតាមការ​បញ្ជាក់របស់លោក តុប សុភ័ក  អ្នកនាំពាក្យក្រសួងទេសចរណ៍ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេច​បានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងទេសចរណ៍» នៅទីស្តីការគណៈរដ្ឋមន្រ្តី ព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តុប សុភ័ក បានលើកឡើងថា នៅឆ្នាំ ២០២២នេះ វិស័យទេសចរណ៍បានងើបឡើងវិញជាបណ្តើរៗ ក្រោយវិ​បត្តិកូវីដ-១៩ យាយីខ្លាំងកាលពីឆ្នាំ ២០២០-២០២១។  លោករំលឹកថា កាលពីឆ្នាំ ២០១៩ ទេសចរអន្តរជាតិ មក​ទស្សនាកម្ពុជា មានចំនួន ៦.៦លាននាក់ កើនឡើង ៦.៦ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ដោយបានបង្កើតមុខរបរ និងការងារទេសចរណ៍ប្រមាណ ៦៣ម៉ឺននាក់ ចំណូលទេសចរអន្តរជាតិប្រមាណ ៤.៩១៩លានដុល្លារ និងរួមចំណែក​ប្រមាណ ១២,១ នៃផលិតផលក្នុងស្រុកសរុប។

អ្នកនាំពាក្យបានបន្តថា ឆ្នាំ ២០២២នេះ កម្ពុជា រំពឹងថា អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១.៥លាននាក់ ទៅ ២លាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១០ទៅ ១១លាននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម