Connect with us

ព័ត៌មានជាតិ

បព្វជិតសាសនានានាជាង ១ ៧០០ អង្គ/រូប បានឆ្លងកូវីដ-១៩ និង អនិច្ចធម្ម​ ២៣ អង្គ/រូប

បានផុស

នៅ

បណ្ឌិត សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ធម្មការ និងសាសនា បានលើកឡើងថា មកដល់ពេលនេះ ព្រះសង្ឃពុទ្ធសាសនាដែលបានឆ្លងជំងឺកូវីដ-១៩ មានចំនួន ១ ២៤៥ អង្គ ជា​សះ​ស្បើយចំនួន ១ ២៣៣ អង្គ ក្នុងនោះអនិច្ចធម្ម ចំនួន ១៦អង្គ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត សេង សុមុនី បានឱ្យដឹងបន្តថា ថ្នាក់ដឹកនាំពាហិរសាសនាដែលបានឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៧៥ រូប ជាសះស្បើយ ចំនួន ៤៥៩ រូប មរណភាព ចំនួន ៧រូប។ ក្នុងនោះរួមមាន៖ សាសនាឥស្លាម ចំនួន ៣១៥ រូប ជាសះស្បើយ ចំនួន ៣០៥ រូប មរណភាព ចំនួន ៦ រូប, គ្រិស្ដសាសនា ចំនួន ១២២ រូប ជាសះស្បើយ ចំនួន ១១៦ រូប មរណភាព ចំនួន ១ រូប និងសាសនាផ្សេងៗ ចំនួន ៣៨ រូប ជាសះស្បើយ ចំនួន ៣៨ រូប មិនមានមរណភាព។

រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនារូបនេះ បញ្ជាក់ថា ក្នុងចំណោមព្រះសង្ឃ ចំនួន ៧០ ៩០៥ អង្គ ព្រះសង្ឃទាំងពីរគណៈ​ ដែលបាន​ចាក់វ៉ាក់​សាំង​ការពារ​ជំងឺកូវីដ-១៩ មានចំនួន ៦៤ ៨៦៤ អង្គ ស្មើនឹងចំនួន ៩៣%។ ថ្នាក់ដឹកនាំពាហិរសាសនាដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៤ ០៧៨ រូប ក្នុងនោះថ្នាក់ដឹកនាំឥស្លាមសាសនា ១ ៤៨៧ រូប ថ្នាក់ដឹកនាំគ្រិស្ដសាសនា ២ ៣៤៣ រូប និងថ្នាក់ដឹកនាំសាសនាផ្សេងៗ ២៤៨ រូប។

គួរបញ្ជាក់ថា នៅតាមបណ្តាវត្តអារាម វិហារ ស្នាក់ការថ្វាយបង្គំ បានចូលរួមជាប្រចាំ​ក្នុង​ការផ្សព្វ​ផ្សាយ​ពីផលប៉ះពាល់នៃការ ប្រើប្រាស់គ្រឿងញៀន និងវិធីការពារ បង្ការ ទប់ស្កាត់ការរីករាលដាលនៃ​ជំងឺកូវីដ-១៩ ​តាម​ការណែនាំរបស់រាជរដ្ឋា​ភិ​បា​ល និងក្រសួងសុខាភិបាល។ ជាពិសេសគ្រប់វត្ត​អារាម​ទាំងអស់ បានចូលរួមអនុវត្តការវាយគង ជួង រគាំង និង ទូងស្គរ​ព្រមៗ​គ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ ៥ដង ដើម្បីជាសាររម្លឹកប្រជាពលរដ្ឋពីវិធានការ “៣ការពារ” និង “៣កុំ”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​​ពិភពលោកឈាន​ដល់​ដំណាក់កាល​​រីកសាយ​ភាយ​អាវុធ​​​​គ្រប់ប្រភេទ​​ឡើងវិញ​ កាត់ផ្តាច់​កិច្ចខិត​​ខំ​ច្រើន​ទសវត្សរ៍​

ព័ត៌មានជាតិ៥ នាទីutes មុន

អគារផ្នែកជំងឺកុមារថ្មីតម្លៃជិត ១ លានដុល្លារ សម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សន្តិសុខសង្គម៦ នាទីutes មុន

បង្ហាញមុខឃាតកចាក់សម្លាប់បុរសក្នុងហាងម៉ាស្សា និងក្មេងទំនើង បទល្មើសផ្សេងទៀត ១៦ នាក់

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ទោះសន្យាឈប់បាញ់ ក៏ ពូទីន នៅតែបញ្ជូនដ្រូនជាង១៧០គ្រឿង ទៅវាយប្រហារអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ថៃ រៀបចំ​លុប​ច្បាប់​លើ​ការ​ហាម​ឃាត់​ការ​លក់​គ្រឿង​ស្រវឹង​នៅ​ពេល​រសៀល

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

សន្តិសុខសង្គម៦ ម៉ោង មុន

បុរសម្នាក់ កាប់សម្លាប់បុរសវ័យចំណាស់នៅខេត្តមណ្ឌលគិរី ព្រោះមិនព្រមតាមការពឹងពាក់ខ្លួន

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

មតិចង់ឱ្យបញ្ចូលកសិកម្ម អភិវឌ្ឍន៍ជនបទ ធនធានទឹក ជាក្រសួងតែមួយ សម្ដេចធិបតី ថា មិនចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម