Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ចុះបង្ក្រាបបារី​ MEVIUS ក្លែងក្លាយជិត ១ ពាន់កញ្ចប់នៅខេត្តតាកែវ

បានផុស

នៅ

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ដឹកនាំដោយលោក ប៊ុន ចំរើន អគ្គនាយករងអគ្គនាយកដ្ឋាន ក.ប.ប បានចុះប្រតិបត្តិការ​ត្រួតពិនិត្យ និងបង្រ្កាបផលិតផលរំលោភសិទ្ធិផ្ដាច់មុខ​របស់ក្រុមហ៊ុនបារី MEVIUS នៅក្នុងភូមិសាស្រ្តខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះបង្ក្រាបនេះ ធ្វើឡើងក្រោយពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ឬហៅកាត់ថា ក.ប.ប បានចេញសេចក្ដីជូនដំណឹងស្ដីពីការចរាចរបារីក្លែងក្លាយ ក្លែងបន្លំម៉ាក នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងប្រតិបត្តិការនេះ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប បានរកឃើញ និងដកហូតនូវផលិតផលបារីម៉ាក MEVIUS ចំនួនពីរកេសធំ ស្មើនឹង ៩៥៥កញ្ចប់ ដែលបានដាក់តាំងលក់​នៅក្នុងផ្សារតាកែវ និងនៅតាមផ្ទះដេប៉ូលក់ទំនិញ។ ក្រៅពីការដកហូតបារីនេះ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ក៏បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទីតាំង​ដែលបានដាក់តាំងលក់ផលិតផលបារីនេះផងដែរ ក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។

ទន្ទឹមនេះដែរ មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ នឹងបន្តចុះត្រួតពិនិត្យតាមទីផ្សារ ហាង និងដេប៉ូលក់ទំនិញបន្ថែម​ទៀតនៅទូទាំងប្រទេស ដើម្បីបង្ក្រាប​ការចរាចរណ៍ ការលក់ដូរ ការចែកចាយផលិតផលបារីក្លែងក្លាយ និងខុសច្បាប់ ព្រមទាំងទំនិញមិនមានអនុលោមភាព ក្លែងក្លាយ បន្លំប្រភពដើមទំនិញ គ្មានការទទួលស្គាល់ ដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ផងដែរ៕

ដោយ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១ នាទីute មុន

លើក​ដំបូង​ ក្លិប​អាស៊ាន​២​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​រង្វាន់​អាស៊ី​​​ក្នុង​ឆ្នាំ​តែ​មួយ

ជីវិតកម្សាន្ដ១០ នាទីutes មុន

តួប្រុស​កូរ៉េ​ក្នុងរឿង «Reply 1988»​ដ៏ល្បី​ ​បង្ហាញ​មុខជាថ្មី ក្នុង​​សភាព​ស្លេកស្លាំង ផ្ទុះ​​ការ​វែកញែក​

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​​ក្រុម​កោសល្យ​វិច្ច័យ​ថៃ​បាន​ទទួល​បំណែកសាកសព​​៤១​​ នឹង​គ្រោងឆ្អឹង​៩៦​ ដើម្បីកំណត់អត្តសញ្ញាណ​

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ធនាគារកណ្ដាលថៃ ព្រមានពីផលប៉ះពាល់នៃពន្ធលើកំណើន​សេដ្ឋកិច្ច ​​ប៉ុន្តែមិនខ្លាំងដូច​កូវីដ១៩​

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

អ៊ីរ៉ង់​ផ្ញើ​សំបុត្រ​ឲ្យ ពូទីន មុន​កិច្ច​ប្រជុំ​នុយក្លេអ៊ែរ​លើក​ទី​ពីរ​ជាមួយ​អាមេរិក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

កីឡា៣ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

Sokha Hotels

ព័ត៌មានពេញនិយម