Connect with us

ព័ត៌មានជាតិ

កម្ពុជា មានសហគមន៍ និងអេកូទេសចរណ៍​សំខាន់ ៨៦កន្លែង

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នគោលដៅទេសចរណ៍សំខាន់ៗនៅកម្ពុជា មានចំនួន ៥៦០កន្លែងនៅទូទាំងប្រទេស ដែលកំពុងបម្រើដល់​វិស័យទេសចរណ៍។ នៅក្នុងនោះគោលដៅដែលជាសហគមន៍ និងអេកូទេសចរណ៍ មានប្រមាណ ៨៦កន្លែង។ ប៉ុន្តែក្រៅពីរមណីយដ្ឋានសំខាន់ៗដែលបានតក់ត្រានេះ នៅមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀត ដូចជា តំបន់ទំនប់ទឹក ទីតាំងទឹកធ្លាក់ ទឹកជ្រោះ ជាដើម ដែលមិនទាន់បានរៀបចំ និងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍។ នេះជាការបញ្ជាក់របស់លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងនៅសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងទេសចរណ៍» នៅទីស្តីការគណៈរដ្ឋមន្រ្តី ព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២។

ចំណែកតំបន់អេកូទេសចរណ៍ ដែលមានសក្តានុពល និងស្រូបទាញទេសចរខ្លាំង មានបីទីតាំង នៅខេត្ត ពោធិ៍សាត់ កំពង់ស្ពឺ និងកោះកុង។ ខេត្តទាំងនេះ គឺជាតំបន់មុំបី ដែលទាក់ទាញទេសចរខ្លាំង។

លោក ជុក ជំនោរ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ មានតំបន់ភ្នំឱរ៉ាល់ ភ្ជាប់ទៅតំបន់ភ្នំខ្នងផ្សារ និងឆ្ពោះទៅខេត្តកោះកុង ដោយកាត់តាមជីផាត ហួសចូលដល់តំបន់អារ៉ែង ចូលដល់ខេត្តពោធិ៍ កាត់តាមអូសោម និងរមណីយដ្ឋានថ្មដា ជាដើម។ ក្រៅពីតំបន់ទាំងបីនេះ ខេត្តបាត់ដំបង និងព្រះវិហារ ក៏ជាតំបន់អេកូទេសចរណ៍ផងដែរ។

រាជរដ្ឋាភិបាល បានចាត់ទុកវិស័យទេសចរណ៍ គឺជាមាសបៃតង។ វិស័យនេះ បានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន តាមរយៈបង្កើតការងារជូនពលរដ្ឋ ការបង្កើតប្រាក់ចំណូលជាតិ ការជំរុញវិនិយោគ ការអភិរក្ស​សម្បត្តិវប្បធម៌ ការថែរក្សាធនធានធម្មជាតិ ឆ្លើយតបទៅនឹងបន្ស៊ាំអាកាសធាតុ និងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលការណ៍ អភិវឌ្ឍន៍ទេសចរណ៍កម្ពុជាប្រកបដោយបរិយាបន្ន និរន្តរភាព និងការទទួលខុសត្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម