ព័ត៌មានជាតិ
កោះគោលដៅទេសចរណ៍ជាង ៦០ ភាគរយ ទទួលការវិនិយោគប្រែក្លាយជាឋានសួគ៌ទេសចរ
កោះគោលដៅទេសចរណ៍សំខាន់ៗក្នុងដែនសមុទ្រកម្ពុជា បានទទួលកាវិនិយោគដើម្បីអភិវឌ្ឍជាទីសម្រាកលំហែកម្សាន្តដ៏ទាក់ទាញ។
ថ្លែងក្នុងសន្និសីទនៅព្រឹកនេះ លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានឲ្យដឹងថា ទេសចរណ៍កម្ពុជាផ្តោតលើវប្បធម៌ និងធម្មជាតិ។ ជាមួយគ្នានេះកោះមួយចំនួនក៏ត្រូវបានយកចិត្តទុកដាក់អភិវឌ្ឍជាគោលដៅទេសចរណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកបន្តថា កម្ពុជាមានកោះជាង ៦០។ ក្នុងនោះ កោះជាគោលដៅទេសចរណ៍សំខាន់ៗជាង ៦០ ភាគរយ បានទទួលការវិនិយោគជាកន្លែងសម្រាកលំហែរកាយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
លោក តុប សុភ័ក បានលើកគំរូពីការអភិវឌ្ឍនៅលើកោះរ៉ុង កោះរ៉ុងសន្លឹង កោះសង្សារ កោះឫស្សី និងបណ្តាប្រជុំកោះផ្សេងទៀត ដែលបានអភិវឌ្ឍនិងបានក្លាយជាផ្នែកមួយបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាថ្មីៗនេះ បានផ្តល់សិទ្ធិវិនិយោគកោះមួយចំនួននៅក្នុងដែនសមុទ្រខេត្តកែប។ ក្រុមហ៊ុន SAMANEA CO., LTD បានទទួលភ្លើងខៀវពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា វិនិយោគនៅលើកោះស្វាយ កោះម្ទេស និងកោះកុក ក្នុងទុនវិនិយោគប្រមាណ ១៨.២ លាន ដុល្លារ អាមេរិក។

ដោយឡែកក្រុមហ៊ុនអ្នកឧកញ៉ា ទ្រី ភាព ក៏ទទួលបានគម្រោងវិនិយោគពីរដ្ឋាភិបាលអភិវឌ្ឍនៅលើកោះទន្សាយ និងកោះត្បាល់ ដើម្បីប្រែក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិនៅថ្ងៃអនាគត។
នៅខេត្តព្រះសីហនុ រដ្ឋាភិបាលបានចុះកិច្ចសន្យាប្រគល់កោះនិងឆ្នេរចំនួន ១៩ ទីតាំងក្នុងចំណោមកោះទាំង ៣២ ឱ្យក្រុមហ៊ុនឯកជនវិនិយោគអភិវឌ្ឍន៍ទៅជារមណីយដ្ឋានទាក់ទាញទេសចរកាន់តែច្រើនថែមទៀត។
បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ការដែលរដ្ឋាភិបាលចុះកិច្ចសន្យាជួលកោះនិងឆ្នេរទាំង ១៩ ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាជួយទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ និងជួយឱ្យភ្ញៀវស្នាក់នៅបានកាន់តែយូរផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ