ព័ត៌មានជាតិ
ក្រសួងអប់រំចុះពិនិត្យមណ្ឌលប្រឡងនៅទូទាំងប្រទេស ដើម្បីធានាបាននូវប្រសិទ្ធភាព សុវត្ថិភាពសម្រាប់ការប្រឡងបាក់ឌុបខាងមុខ
ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានចុះពិនិត្យមណ្ឌលប្រឡង និងដឹកនាំកិច្ចប្រជុំណែនាំសាលាគោលដៅ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ
ឆ្នាំ២០២២ ដើម្បីធានាបាននូវប្រសិទ្ធភាព សុវត្ថិភាពសម្រាប់ការប្រឡង។

បើតាមក្រសួងអប់រំបានឱ្យដឹងថា ការចុះពិនិត្យមណ្ឌលប្រឡងនេះ ត្រូវបានធ្វើឡើងដើម្បីធានាបានថា មណ្ឌលប្រឡងមានបរិស្ថានល្អអំណោយផលមិនមានការបង្កសំឡេងរំខាន មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំល្អ មានការរក្សាគម្លាតបង្កាពីការចម្លងជំងឺកូវីដ-១៩ ផ្តល់នូវសុខសុវត្ថិភាពក្នុងដំណើរការសំណេរ។
មន្ត្រីក្រសួងអប់រំបានបន្តថា ជាងនេះទៀតមណ្ឌលប្រឡងនីមួយៗត្រូវបំពេញបាននូវស្តង់ដាដែលបានកំណត់ដោយក្រសួងអប់រំ យុវជននិងកីឡា ដោយមណ្ឌលប្រឡងនីមួយៗចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំគ្រប់គ្រាន់ដូចជា តុ កៅអី ក្កាខៀន ទ្វារ បង្អួច មានបំពាក់ឧបករណ៍បំពងសំឡេង អគ្គិសនី បន្ទប់ទឹក បន្ទប់សង្គ្រោះបឋម និងបន្ទប់ប្រឡងសម្រាប់បេក្ខជនមានបញ្ហាសុខភាព។ ចំណែកបន្ទប់ប្រឡងត្រូវមានពន្លឺចេញចូល មានដំបូលរឹងមាំជិតល្អ មិនមានផលប៉ះពាល់ករណីមានភ្លៀងធ្លាក់ជាដើម។

គួរបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចលើកពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ ដែលគ្រោងរៀបចំថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅថ្ងៃទី៥ និងទី៦ ខែធ្នូឆ្នាំ២០២២វិញ។

ក្រសួងបានបញ្ជាក់ថា មូលហេតុនៃការពន្យាពេលនេះ គឺដើម្បីបញ្ចៀសការរំខាននានា ដោយសារក្នុងខែវិច្ឆិកាឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា នឹងមានព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍តំបន់ដូចជាព្រះរាជពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរាជធានីភ្នំពេញនិងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ជាដើម៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានជាតិ២១ ម៉ោង ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
កីឡា៥ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស