Connect with us

ព័ត៌មានជាតិ

ចង់ក្លាយជាអ្នកបម្រើការលើយន្តហោះ ត្រូវដឹងអ្វីខ្លះពីអាជីពនេះ?

បានផុស

នៅ

បាហុនិកា ឬអ្នកធ្វើការលើយន្តហោះ ឬហៅជាភាសាអង់គ្លេសថា Fight Attended ត្រូវមានចំណេះដឹងផ្នែកភាសា អត្តចរិត រូបសម្បត្តិសមរម្យ ត្រូវចេះបត់បែន ទាន់សភាពការ រហ័សរហួន ម៉ត់ចត់ ព្យាយាម កម្ពស់ចាប់ពី ១.៦០ម៉ែត្រ​ឡើងទៅ និងត្រូវមានជំនាញសង្រ្គោះបឋមជាដើម​។ នេះជាការបញ្ជាក់របស់លោកស្រី ឌឿ សេរីឡែន អតីតអ្នកបម្រើការ​លើយន្តហោះជាង ១២ ឆ្នាំ និងបច្ចុប្បន្នជា Reservation and Ticketing Executive ក្រុមហ៊ុន Cambodia Angkor air។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បានបន្តថា បាហុនិការ ត្រូវរៀនពីរបៀបបម្រើភ្ញៀវ និងផ្តោតសំខាន់ទៅលើសុវត្ថិភាពក្នុងការហោះ​ហើរជាចម្បង។ «របៀបបម្រើ គឺត្រូវបម្រើកូនក្មេងមុន ហើយត្រូវបម្រើស្រ្តីមុនបុរស»។

លើសពីនេះទៀត បាហុនិកា ត្រូវបានបណ្តុះបណ្តាលអំពីសុវត្ថភាព និងចំណេះដឹងជួយសង្គ្រោះភ្ញៀវនៅពេលយន្ដហោះ​កំពុងហោះ ហើយមានបញ្ហា ដូចជា មានភ្លើងឆេះ ឆ្លងកាត់តំបន់ខ្យល់ព្យុះ បាត់បង់សម្ពាធបរិយាកាស (ខ្វះខ្យល់ Oxizen) ។ ពេលមានគ្រោះអាសន្ន អ្នកបើកយន្តហោះ(Leading or Chiefperser) ត្រូវសម្រេចចិត្តចុះចត​យន្ដហោះលើទឹក ឬលើគោក ដោយ បាហុនិកា គឺជាអ្នកជួយសង្គ្រោះភ្ញៀវទាំងអស់តាមរបៀប និងតួនាទីរៀងៗខ្លួន។

លោកស្រី បានគូសបញ្ជាក់ទៀតថា ពេលឡើងលើយន្តហោះ បាហុនិកា មានតួនាទីរៀងៗខ្លួន តាមការបែងចែក​របស់ប្រធានក្រុមហោះហើរ ឬហៅថា Leading or Chiefperser។

ចំណែកឧបករណ៍ នៅលើយន្តហោះ ដែលគេហៅថា(safety equipments )គឺត្រូវដាក់នៅកន្លែងផ្សេងៗ​ទៅតាមប្រភេទ​នៃយន្ដហោះ មានដូចជា ATR ,Bo ing  , Airbus ទៅតាមសេរីរបស់វា។ ឧបករណ៍​សម្រាប់សង្គ្រោះនៅលើយន្ដហោះ(safety equipments) មានដូចជា បំពង់ពន្លត់អាគ្គីភ័យ បំពង់អ៊ុកស៊ីហ្សែន អាវពោង ប្រអប់ថ្នាំ និងខ្សែក្រវ៉ាត់ ជាដើម។ល។

អតីតអ្នកបម្រើកាលើយន្តហោះជាង ១២ឆ្នាំ លោកស្រី សេរីឡែន បានឱ្យដឹងថា បាហុនិកាតម្រូវឱ្យបញ្ចប់​សញ្ញាបត្របាក់​ឌុបជាបឋម និងត្រូវចេះភាសាអង់គ្លេសជាចម្បង បើចេះច្រើនភាសា កាន់តែមានអទិភាព។

មុនទទួលភារកិច្ច ប្រធានក្រុមហ៊ុន នឹងធ្វើការបណ្តុះបណ្តាលបាហុនិកា ដូចជា ផ្នែកសេវាកម្ម តុបតែងមុខ របៀបដើរ អង្គុយ សើច ញញឹម ការសម្លឹង ឬក្រឡែកមើលភ្ញៀវ និងការញ៉ាំ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦០ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម