ព័ត៌មានជាតិ
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប និងឥណ្ឌា សម្ពោធព្រះគណេស និងរូបសំណាកលោក ធារូវ៉ាលលូវើរ ទស្សនវិទូឥណ្ឌា
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប និងឥណ្ឌា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានសម្ពោធព្រះគណេស និងរូបសំណាកលោក ធារូវ៉ាលលូវើរ ទស្សនវិទូឥណ្ឌា និងបានប្រសិទ្ធិនាមទីតាំងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប នេះ ជាសួនច្បារមិត្តភាពកម្ពុជា ឥណ្ឌា។
ពិធីសម្ពោធនេះ មានការចូលរួមពីសំណាក់លោកជំទាវ ចន្ទីរ៉ា ព្រីយ៉ាងហ្គា រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនសិល្បៈ និងវប្បធម៌ ខេត្តពូឌុចឆឺរី នៃប្រទេសឥណ្ឌា លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប។

លោក មួន សុភាព បានថ្លែងស្វាគមន៍ចំពោះគណៈប្រតិភូឥណ្ឌាដែលបានមកធ្វើទស្សនកិច្ចខេត្តសៀមរាប និងបានចូលរួមសម្ពោធព្រះគណេស និងរូបសំណាកលោក ធារូវ៉ាលលូវើរ ទស្សនវិទូឥណ្ឌា នៅទឹកដីពិសិដ្ឋ ជាទឹកដីរបស់ព្រះ ដែលគេហៅថា កម្ពុជាដេស្សា។ លោកបានបន្តថា ទំនាក់ទំនងដ៏ល្អប្រពៃនេះ នឹងកើតឡើងជាបន្តបន្ទាប់ជារាងរាល់ឆ្នាំ ហើយមិត្តភាពភាពកម្ពុជា ឥណ្ឌា កាន់តែល្អប្រសើរឡើងជារាងរហូត។ ហើយទំនាក់ទំនងដ៏ល្អនេះ នឹងធ្វើឱ្យប្រជាជនឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើន ជាពិសេសការមកទស្សនាអង្គរវត្ត។

លោកជំទាវ ចន្ទីរ៉ា ព្រីយ៉ាងហ្គា រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនសិល្បៈ និងវប្បធម៌ ខេត្តពូឌុចឆឺរី នៃប្រទេសឥណ្ឌា បានមានប្រសាសន៍ថា ខេត្តសៀមរាប គឺជានៅទឹកដីពិសិដ្ឋ ជាទឹកដីរបស់ព្រះ ដែលគេហៅថា កម្ពុជាដេស្សា ហើយលោកជំទាវពិតជាមានការសប្បាយចិត្ត នៅពេលដែលបានមកដល់ទឹកដីនេះ និងបានឃើញប្រជាជនកម្ពុជាមានភាពរុះរាយរាក់ទាក់ និងទទួលគណៈប្រតិភូប្រទេសឥណ្ឌយ៉ាងកក់ក្តៅ។ ដោយសារតែខេត្តសៀមរាប ជាទឹកដីរបស់ព្រះ គណៈប្រភូឥណ្ឌនឹងទៅទស្សនាតំបន់ប្រាសាទ និងតំបន់មួយចំនួនដូចជា នៅក្បាលស្ពាន ទីនោះមានព្រះជាច្រើនដែលទាក់ទងព្រហ្មញ្ញសាសនា ដែលជនជាតិឥណ្ឌាមានការគោរពយ៉ាងខ្លាំង។

ព្រះគណេស គឺជាទេវតានៃព្រហ្មញ្ញសាសនា ហិណ្ឌូសាសនា ព្រះវេទ និងជាទេពរបស់ឥណ្ឌា ខ្លួនជាមនុស្ស ក្បាលសត្វដំរី និងមានដៃចំនួន៤។ ព្រះអង្គ ជាទេពតំណាងឱ្យការប្រឆាំនឹងសេចក្តីស្មុកស្មាញ និងជាអ្នកផ្តល់សេចក្តីសម្រេចកិច្ចការផ្សេងៗ ហើយព្រះអង្គក៏ជាជាទេពសម្រាប់ប្រចាំសិល្បវិទ្យានៃក្រុមសិល្បករផងដែរ។ ដូនតាខ្មែរបានទទួលឥទ្ធិពលពីព្រហ្មញ្ញសាសនាពីយូលង់ណាស់មកហើយនឹងបន្តគោរពរហូតដល់សព្វថ្ងៃនេះ៕
អត្ថបទ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ