Connect with us

ព័ត៌មានជាតិ

ស្អែកនេះសម្ដេចតេជោ នឹងអញ្ជើញជួប​សំណេះសំណាល​ជាមួយ ពលរដ្ឋដែល​បានចាប់ឆ្នោត​ស្ម័គ្រ​រើលំនៅឋាន​ ចេញពីតំបន់​រមណីយដ្ឋានអង្គរមករស់​នៅភូមិធម្មជាតិរុនតាឯក

បានផុស

នៅ

ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២ស្អែកនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​ចាប់ឆ្នោត​ស្ម័គ្រចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃ​ទៀត ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ទៅ​រស់នៅ​ក្នុងភូមិ​រុន​តា​ឯក ស្ថិត​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជាទី​តាំង​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ដី​ជូន​ពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​រុះរើ​សំណង់​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

គេហទំព័រ facebook នាយករដ្ឋមន្ត្រី នឹង​ផ្សាយ​ផ្ទាល់​(Live)​ពិធី​នេះ​នៅ​ម៉ោង​7:00 ព្រឹក​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម