ព័ត៌មានជាតិ
ថ្នាក់ដឹកនាំនឹងបុគ្គលិកក្រុមហ៊ុន ធីភីម៉ូរ៉ាល់គ្រុប បានស្ម័គ្រចិត្តផ្តល់ឈាមដើម្បីសង្គ្រោះអ្នកជំងឺទូទៅ
ភ្នំពេញ ៖ ថ្នាក់ដឹកនាំនឹងបុគ្គលិករបស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់គ្រុប ដែលមានទីតាំងស្ថិតក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញបានស្ម័គ្រចិត្តបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីទុកសម្រាប់តម្រូវការរបស់គ្រូពេទ្យជួយសង្គ្រោះដល់អ្នកជំងឺទូទៅ។

យោងតាមប្រភពពីលោក ជួន រ៉ូស្សាកឌីន ជាបុគ្គលិកក្រុមហ៊ុន ធីភីម៉ូរ៉ាល់គ្រុប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ខែកញ្ញានេះថ្នាក់ដឹកនាំរួមនឹងបុគ្គលិករបស់ក្រុមហ៊ុន បានស្ម័គ្របរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាលប្រកបដោយទឹកចិត្តស្មោះស្ម័គ្រ ដោយគ្មានការបង្ខិតបង្ខំពីថ្នាក់លើរបស់ក្រុមហ៊ុនឡើយ។

លោក ជួន រ៉ូស្សាកឌីន បានបញ្ជាក់ទៀតថា កន្លងមកថ្នាក់ដឹកនាំក្រុមហ៊ុនលោកបានជួយឧបត្ថម្ភជាអំណោយផ្សេងៗជូនអ្នកជួបការលំបាកដោយពុំរើសអើងឲ្យតែលោកប្រធានក្រុមហ៊ុនបានដឹងគឺជួយភ្លាមៗ។ដោយឡែកថ្ងៃនេះថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិកក្រុមហ៊ុនបានស្ម័គ្រចិត្តបរិច្ចាគឈាមដែលសរុបចំនួន១៥នាក់ហើយក្នុងនោះក៏មានស្ត្រីជនជាតិបរទេសចំនួន២នាក់ទៀតផង។

ទាក់ទិនទៅនឹងការទទួលស្វាគមន៍របស់សប្បុរសជននៃក្រុមហ៊ុនខាងលើលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុន ធីភី ម៉ូរ៉ាលគ្រុប ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម ខណៈពេលដែលមជ្ឈមណ្ឌលកំពុងខ្វះខាតសម្រាប់ផ្តល់ឈាមសម្រាប់ជួយសង្គ្រោះអាយុជីវិតជនរងគ្រោះនៅតាមបណ្តាមន្ទីរពេទ្យទូទាំងប្រទេស។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ទៀតថា ចំពោះឈាមដែលទទួលបានពីសប្បុរសជនរាល់ថ្ងៃនេះគឺសម្រាប់ជួយផ្គត់ផ្គង់នៅតាមមន្ទីរពេទ្យនានាដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះឲ្យបានទាន់ពេលដោយសារជំងឺទាក់ទិននិងការហូរឈាមតាមប្រដាប់រំលាយអាហារ ការវះកាត់ជំងឺបេះដូង គ្រោះថ្នាក់ចរាចរណ៍ ការហូរឈាមមិនប្រក្រតីនៅមុននិងក្រោយពេលសម្រាលកូន ជំងឺខ្សោយតម្រងនោមនិងការព្យាបាលថែទាំជំងឺមហារីកជាដើម៕
ដោយ ៖ នរា



-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច