ព័ត៌មានជាតិ
ពលរដ្ឋមករស់នៅតំបន់អភិវឌ្ឍភូមិធម្មជាតិរុនតាឯក ទទួលបានការគិតគូរពីរាជរដ្ឋាភិបាល
ពលរដ្ឋដែលយល់ព្រមរើលំនៅដ្ឋានពីមាត់ស្ទឹងសៀមរាបនិងតំបន់១និងតំបន់២ មករស់នៅតំបន់អភិវឌ្ឍភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯកស្រុកបន្ទាយស្រី ទទួលបានមាន់,ចំណីមាន់និងត្ រីពីក្រុមការងាររបស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប។
អ្នកម៉ីងមឿន ណាក់ អាយុ៥៨ឆ្នាំជាពលរដ្ឋរស់នៅមាត់ស្ទឹងសៀមរាប បានស្ម័គ្រចិត្តរុះរើផ្ទះមកសង់លំនៅដ្ឋានទំហំ ២០គុណនិង៣០ ដោយក្តីត្រេកអរនៅភូមិធម្មជាតិរន្ធតាឯក។
អ្នកម៉ីងបន្តថា គ្រួសាររបស់គាត់មានជីវភាពធូរធារគួរសម ដោយសារមានការគិតគូរពីអាជ្ញាធរក៏ដូចជាមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ដែលបានចែកមាន់ ត្រីនិងដំណាំកសិកម្មដល់ពួកគាត់។
លោកពូផុន សារី ប្រធានប្រជាការពារក្នុងភូមិធម្មជាតិរុនតាឯកបានឲ្យដឹងថា សព្វថ្ងៃនេះមានពលរដ្ឋមករស់នៅភូមិធម្មជាតិរុនតាឯក ច្រើនដោយសារតែអាជ្ញាធរបានគិតគូរដល់ពួកគាត់ដែលមករស់នៅទីនេះ។ ក្នុងនាមអាជ្ញាធរលោកសូមសម្ដែងនូវការដឹងគុណដល់ប្រមុខនៃរាជរដ្ឋាភិបាលដែលបានគិតគូរដល់ពួកគាត់ឲ្យមានជីវភាពល្អប្រសើរ។

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា នៅពាក់កណ្តាលខែកញ្ញានេះ ក្រុមការងារបានចុះទៅដល់ភូមិធម្មជាតិរុនតាឯក ដើម្បីបណ្តុះបណ្តាលបច្ចេកទេសបសុពេទ្យ ចែកកូនមាន់ និងចំណីមាន់ ដល់ពលរដ្ឋសរុបប្រមាណជាង១០០គ្រួសារ។
លោកបន្តថា ដើម្បីសម្រួលជីវភាពគ្រួសារពលដ្ឋឲ្យបានល្អប្រសើរ ក្រុមការងារនឹងបន្តចែកជូនដល់ពលរដ្ឋថែមទៀត នៅពេលដែលពួកគាត់រើលំដ្ឋានមករស់នៅតំបន់អភិវឌ្ឍភូមិធម្មជាតិរុនតាឯក។



ស្រដៀងគ្នានេះដែរ លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ក្រុមការងារចុះបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រីអណ្តែងដល់កសិករចំនួន២៤គ្រួសារ និងចែកកូនត្រីពូជដល់កសិករ ចំនួន២៤គ្រួសារ ក្នុង១គ្រួសារបានកូនត្រីពូជអណ្តែងចំនួន ៤៥០ក្បាល ដោយឡែកតង់បង្ហាញដាក់កូនត្រីពូជចំនួន៥២០ក្បាល ។ចែកចំណីចំនួន២៤គ្រួសារ ក្នុង១គ្រួសារ១ការ៉ុងដល់កសិកររស់នៅក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។
លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាបបានឲ្យដឹងនារសៀលថ្ងៃទី៣០នេះថា ដើម្បីសម្រួលជីវភាពគ្រួសារពលដ្ឋឲ្យបានល្អប្រសើរ ក្រុមការងារបានចែកកូនមាន់ចំនួន១២៧០ក្បាល និងចំណីមាន់៣៤០ គីឡូក្រាម។
លោកបន្តថា ក្នុងនោះក្រុមការងារបានចែកត្រីអណ្តែងដល់ពលរដ្ឋចំនួន៥២០ក្បាលក្នុង១គ្រសារ និងចំណី២០ គីឡូក្រាម។ លោកបន្ថែមថា ក្រុមការងារបានចែកបន្លែ៣ប្រភេទគឺ សណ្តែកខៀវ ផ្ទី ត្រប់វែង ចំនួន៨០គ្រួសារ ដើមឫស្សី ១៥១គ្រួសារ ក្នុង១គ្រួសារ៥ដើម សរុប៧៥០ដើម។
លោកបញ្ជាក់ថា ការចែកជូននត្រី មាន់ និងដំណាំ ទាំងនេះដល់ពលរដ្ឋគឺសម្រាប់តែពលរដ្ឋដែលមកធ្វើលំនៅដ្ឋានក្នុងភូមិខាងលើតែប៉ុណ្ណោះ ។ដោយឡែកពលរដ្ឋដែលមិនទាន់សង់លំនៅដ្ឋាន គឺមិនចែកជូននោះទេ។
ពលរដ្ឋនៅមាត់ស្ទឹងសៀមរាប និងតំបន់១ តំបន់២ ដែលគ្រម់គ្រងដោយអាជ្ញាធរជាតិអប្សរា បានសម្តែងការសប្បាយចិត្តដែលឃើញអាជ្ញាធរនិងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប ចុះចែកមាន់ត្រីនិងដំណាំកសិកម្មជូនពួកគាត់ ដើម្បីដោះស្រាយក្នុងការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃបានមួយកម្រិត៕
អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ