ព័ត៌មានជាតិ
ពលរដ្ឋជាង ៤ ពាន់គ្រួសារបានផ្លាស់ប្ដូរមករស់នៅតំបន់អភិវឌ្ឍរុនតាឯក
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មកដល់ពេលនេះមានពលរដ្ឋជាង ៤ ពាន់គ្រួសារបានស្ម័គ្រចិត្តផ្លាស់មករស់នៅតំបន់អភិវឌ្ឍរុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋានទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯកនៅព្រឹកនេះ សម្តេចតេជោបានបញ្ជាក់ថា ការងារនឹងនៅតែបន្តតែក៏ទាមទារការឲ្យមានគោលការណ៍ដោះស្រាយឲ្យបានជាក់លាក់។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ ប្រតិបត្តិការក្នុងរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាប៉ះពាល់ដល់ភូមិគោលដៅ ១១៤ភូមិ ក្នុងឃុំចំនួន ១៧ សង្កាត់ចំនួន ៧ ក្រុងចំនួន១ និងស្រុកចំនួន ៤។

ពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់មករស់នៅតំបន់អភិវឌ្ឍរុនតាឯក ក្នុងមួយគ្រួសារនឹងទទួលបានដីចំនួន ១ឡូត៍ ទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ។
នៅក្នុងតំបន់អភិវឌ្ឍថ្មីនេះ ប្រមុខរដ្ឋាភិបាលបានបញ្ជាឲ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធភ្លើង រួមទាំងការកសាងសាលារៀន មន្ទីរពេទ្យ ផ្សារដើម្បីបម្រើការរស់នៅរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះក៏រៀបចំផ្គត់ផ្គង់ និងបង្កើនសេវាទូរស័ព្ទ និងអ៉ិនធើណិត ប្រែក្លាយតំបន់រុនតាឯកជាភូមិអភិវឌ្ឍនិងជាទីក្រុងស៊ីវិល័យថ្មីមួយ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?