ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ទំនុកបម្រុងដល់ពលរដ្ឋស្ម័គ្រចិត្តមករស់នៅតំបន់រុនតាឯក ឱ្យមានជីវភាពល្អប្រសើរ
សៀមរាប៖ ពលរដ្ឋដែលយល់ព្រមរើលំនៅដ្ឋានពីមាត់ស្ទឹងសៀមរាប តំបន់១ និងតំបន់២ មករស់នៅតំបន់អភិវឌ្ឍភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯកស្រុកបន្ទាយស្រី ទទួលបានពូជមាន់ ចំណីមាន់ និងត្រីពីក្រុមការងាររបស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប។

អ្នកស្រី មឿន ណាក់ អាយុ៥៨ឆ្នាំ ជាពលរដ្ឋរស់នៅមាត់ស្ទឹងសៀមរាប បានស្ម័គ្រចិត្តរុះរើផ្ទះមកសង់លំនៅដ្ឋានទំហំ ២០ x ៣០ម៉ែត្រ ដោយក្តីត្រេកអរនៅភូមិធម្មជាតិរន្ធតាឯក។អ្នកស្រីបន្តថា គ្រួសាររបស់គាត់មានជីវភាពធូរធារគួរសម ដោយសារមានការគិតគូរពីអាជ្ញាធរក៏ដូចជាមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលបានចែកមាន់ ត្រីនិងដំណាំកសិកម្មដល់ពួកគាត់។
លោក ផុន សារី ប្រធានប្រជាការពារក្នុងភូមិធម្មជាតិរុនតាឯក បានឲ្យដឹងថា សព្វថ្ងៃនេះមានពលរដ្ឋមករស់នៅភូមិធម្មជាតិរុនតាឯក ច្រើនដោយសារតែអាជ្ញាធរបានគិតគូរដល់ពួកគាត់ដែលមករស់នៅទីនេះ។ ក្នុងនាមអាជ្ញាធរលោកសូមសម្ដែងនូវការដឹងគុណដល់ប្រមុខនៃរាជរដ្ឋាភិបាលដែលបានគិតគូដល់ពួកគាត់ឲ្យមានជីវភាពល្អប្រសើរ។

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា នៅពាក់កណ្តាលខែ កញ្ញានេះ ក្រុមការងារបានចុះទៅដល់ភូមិធម្មជាតិរុនតាឯក ដើម្បីបណ្តុះបណ្តាលបច្ចេកទេសបសុពេទ្យ ចែកកូនមាន់ និងចំណីមាន់ ដល់ពលរដ្ឋសរុបប្រមាណជាង១០០គ្រួសារ។ លោកបន្តថា ដើម្បីសម្រួលជីវភាពគ្រួសារពលដ្ឋឲ្យបានល្អប្រសើរ ក្រុមការងារនឹងបន្តចែកជូនដល់ពលរដ្ឋថែមទៀត នៅពេលដែលពួកគាត់រើលំដ្ឋានមករស់នៅតំបន់អភិវឌ្ឍភូមិធម្មជាតិរុនតាឯក។
ស្រដៀងគ្នានេះដែរលោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ក្រុមការងារចុះបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រីអណ្តែងដល់កសិករចំនួន ២៤គ្រួសារ និងចែកកូនត្រីពូជដល់កសិករ ចំនួន២៤គ្រួសារ ក្នុង១គ្រួសារបានកូនត្រីពូជអណ្តែងចំនួន ៤៥០ក្បាល ដោយឡែកតង់បង្ហាញដាក់កូនត្រីពូជចំនួន៥២០ក្បាល ។ ចែកចំណីចំនួន២៤គ្រួសារ ក្នុង១គ្រួសារ១ការ៉ុងដល់កសិកររស់នៅក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងនារសៀលថ្ងៃទី៣០ កញ្ញា ថា ដើម្បីសម្រួលជីវភាពគ្រួសារពលដ្ឋឲ្យបានល្អប្រសើរក្រុមការងារបានចែកកូនមាន់ចំនួន១២៧០ក្បាល និងចំណីមាន់៣៤០គីឡូក្រាម។ លោកបន្តថា ក្នុងនោះ ក្រុមការងារបានចែកត្រីអណ្តែងដល់ពលរដ្ឋចំនួន ៥២០ក្បាលក្នុង ១គ្រសារ និងចំណី២០គីឡូក្រាម។ លោកបន្ថែមថា ក្រុមការងារបានចែកបន្លែ ៣ប្រភេទគឺ សណ្តែកខៀវ ផ្ទី ត្រប់វែង ចំនួន៨០គ្រួសារ ដើមឫស្សី១៥១គ្រួសារ ក្នុង១គ្រួសារ៥ដើម សរុប៧៥០ដើម។លោកបញ្ជាក់ថា ការចែកជូននត្រី មាន់ និងដំណាំ ទាំងនេះដល់ពលរដ្ឋគឺសម្រាប់តែពលរដ្ឋដែលមកធ្វើលំនៅដ្ឋានក្នុងភូមិខាងលើតែប៉ុណ្ណោះ ។ដោយឡែកពលរដ្ឋដែលមិនទាន់សង់លំនៅដ្ឋាន គឺមិនចែកជូននោះទេ។
ពលរដ្ឋនៅមាត់ស្ទឹងសៀមរាប និងតំបន់១ តំបន់២ ដែលគ្រម់គ្រងដោយអាជ្ញាធរជាតិអប្សរា បានសម្តែងការសប្បាយចិត្ត ដែលឃើញអាជ្ញាធរនិងមន្ទីរកសិកម្ម ខេត្តសៀមរាប ចុះចែកមាន់ត្រី និងដំណាំជូនពួកគាត់ ដើម្បីដោះស្រាយក្នុងការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃបានមួយកម្រិត៕ អត្ថបទ៖ កុសល




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់