ព័ត៌មានជាតិ
វត្តអារាម ៣៥ កន្លែងនៅតំបន់រមណីយដ្ឋានអង្គរ មិនមានការរុះរើ
សម្តេចតេជោ ហ៊ុន សែនបានប្រកាសថានឹងរក្សាវត្ត ៣៥ កន្លែង នៅក្នុងតំបន់រមណីយដ្ឋានអង្គរមិនមានការរុះរើនោះទេ។

សម្តេចបានថ្លែងបែបនេះ ខណៈមានការបារម្ភពីព្រះសង្ឃនៅតាមអារាមក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយអាជ្ញាធរបានផ្លាស់ប្តូរលំនៅដ្ឋានពលរដ្ឋដែលប៉ះពាល់ក្នុងតំបន់អង្គរទៅតំបន់អភិវឌ្ឍរុកតាឯក ដើម្បីការពារការខូចខាតសម្បត្តិបេតិកភណ្ឌជាតិដែលចុះបញ្ជីរបស់អង្គការយូណេស្កូ។
ប្រមុខដឹកនាំកម្ពុជាបានបញ្ជាក់ថា វត្តអារាមនៅក្នុងតំបន់រមណីយដ្ឋានអង្គរខ្លះមានអាយុកាលរាប់រយឆ្នាំ ដែលចាំបាច់ត្រូវរក្សាទុក។ យ៉ាងណាសម្ដេចក៏ណែនាំឲ្យអាជ្ញាធរអប្សរាហាមដាច់ខាត មិនឲ្យមានការសាងសង់ទីអារាមថ្មីនៅក្នុងតំបន់មិនថាវិហារព្រះពុទ្ធសាសនា គ្រឹស្តសាសនា អ៊ីស្លាមសាសនា ដើម្បីងាយស្រួលគ្រប់គ្រងកុំឲ្យពិបាកដោះស្រាយទៅថ្ងៃក្រោយ។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏ហាមទីអារាមទាំង ៣៥ កន្លែងដែលត្រូវបានរក្សាទុកមិនឲ្យមានការសាងសង់ចេតិយ ឬកន្លែងបញ្ចុះសពបន្ថែមឡើយ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?