ព័ត៌មានជាតិ
TYDA បេសកកម្មសាលារៀនចុះព្យាបាល និងអប់រំសុខភាពមាត់ធ្មេញសិស្សានុសិស្សវិទ្យាល័យឬស្សីកែវ
លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគម TYDA ទទួលបន្ទុកបេសកកម្មសាលារៀនមានប្រសាសន៍ថា ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រធាន អនុប្រធានក្រុមប្រឹក្សាភិបាលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើសុខមាលភាពរបស់ប្រជាពលរដ្ឋជាពិសេសចំពោះក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-01_11-26-43-1024x683.jpg)
លោកវេជ្ជបណ្ឌិតប្រាប់ថា ការថែទាំសុខភាពបឋម និងសុខភាពមាត់ធ្មេញមានសារៈសំខាន់ណាស់ ដែលតម្រូវឱ្យមានចូលរួមទាំងអស់គ្នា ព្រោះនៅពេលដែលសុខភាពមាត់ធ្មេញរឹងមាំ សុខភាពទូទៅកាន់តែល្អប្រសើរ ហើយរាង្គកាយរឹងមាំ នោះក្មួយៗមករៀនសូត្របានទៀងទាត់ ដែលនឹងឱ្យលទ្ធផលសិក្សាបានល្អ។
លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូន ប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ដោយសារយើងបានចាក់វ៉ាក់សាំងគ្រប់គ្នាៗនេះហើយ ទើបយើងបានជៀស ផុតពីកូវីដ ១៩ ដែលផ្តល់ឱកាសឱ្យយើងបានជួបជុំគ្នាដោយផ្ទាល់ ឡើងវិញ ក៏ដូចជាក្មួយៗ បានត្រលប់មកសិស្សាវិញ ដែលខុសពីរយៈពេលកាល២ឆ្នាំមុន ដែលជំងឺកូវីដ-១៩។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-01_11-27-54-1024x682.jpg)
លោកក៏អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ និងក្មួយៗទៅចាក់ វ៉ាក់សាំងដូសជំរុញ តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល។ លោក ឯក ឃុនឌឿន ក៏បានផ្ដល់ដំបូន្មានឱ្យក្មួយៗសិស្សានុសិ្សយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួន និងខិតខំរៀនសូត្រឱ្យបានពូកែជាឆ្ងាយពីអំពើអបាយមុខផ្សេងៗ។ដើម្បីក្លាយខ្លួនជាកូនល្អសិស្សល្អនិងប្រជាពលរដ្ឋល្អ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។
លោកអភិបាលខណ្ឌ បានគោរពថ្លែងអំណរគុណ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានបញ្ជូនក្រុមការងារនិងកម្លាំងស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ “TYDA ” ព្យាបាល និងអប់រំសុខភាពមាត់ធ្មេញសិស្សានុសិស្សវិទ្យាល័យឬស្សីកែវ និងថ្លែងអំណរគុណយុវជនសមាគម អ.ម.ត យុវជនសសយក សប្បុរសជន លោក លោកស្រី មន្ត្រីសាលាខណ្ឌ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងផ្នែកដែលពាក់ព័ន្ធ ដែលបានចូលរួមសហការ រៀបចំកម្មវិធីពិនិត្យជំងឺនាថ្ងៃនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-01_11-26-01-1024x682.jpg)
សូមបញ្ជាក់ថា ក្រុមការងារនិងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA ចំនួន៩៧នាក់ បានចុះពិនិត្យព្យាបាលជំងឺមាត់ធ្មេញ ជំងឺទូទៅ និងអប់រំ សុខភាពមាត់ធ្មេញ-សុខភាពទូទៅ ជូនក្មួយៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យឬស្សីកែវ ក្រោមវត្តមាន លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាល ខណ្ឌឬស្សីកែវ លោក លោកស្រី មន្ត្រីសាលាខណ្ឌ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ លោក លោកស្រី និងប្អូនៗ សិស្សានុសិស្ស និងអាណាព្យាបាលសរុបជាង៥០០នាក់ និងបាននាំយកមកជាមួយនូវកញ្ចប់ឃីតសម្រាប់ក្មួយៗ លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលផងដែរ ក្នុងនោះមានសៀវភៅរូបសម្តេច ចំនួន ០២ក្បាល ប៊ិច ចំនួន ០២ដើម ជែលលាងដៃ ០៥ដប ម៉ាស ចំនួន ២០ម៉ាស ច្រាសដុសធ្មេញ ០១ និងជូនវិទ្យាល័យឬស្សីកែវ ជែលលាងដៃ ចំនួន១២០ដបធំ និងម៉ាស់ ចំនួន៥០០០ម៉ាស៕
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-01_11-26-31-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-01_11-27-09-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-01_11-28-17-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច