ព័ត៌មានជាតិ
លោក គួច ចំរើន ណែនាំដល់អ្នកបើកបរផ្លូវល្បឿនលឿនត្រៀមលក្ខណៈពិនិត្យស្លាកសញ្ញាប្រាប់ដំណឹងតាមដងផ្លូវ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២នេះ បានចុះពិនិត្យមើលការបើកឲ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តព្រះសីហនុនៅបញ្ជរបង់ប្រាក់ច្រកចូលទី ៨ ស្ថិតនៅតំបន់ក្បាលឆាយ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះលោក គួច ចំរើន បានចែកខិតប័ណ្ណ និងបានធ្វើការណែនាំដល់អ្នកធ្វើដំណើរសាកល្បងលើផ្លូវល្បឿនលឿន ដោយលោកក៏បានណែនាំដល់អ្នកបើកបរត្រូវត្រៀមលក្ខណៈមុនពេលបើកបរលើផ្លូវល្បឿនលឿនឲ្យបានច្បាស់លាស់ដូចជា៖ ត្រូវពិនិត្យស្លាកសញ្ញាប្រាប់ដំណឹងលើផ្លូវល្បឿនលឿន ការបើកបរចូលបញ្ជរបង់ប្រាក់ មើលស្លាកសញ្ញាប្រាប់ដំណឹងពីការចាប់ផ្តើមចូលផ្លូវល្បឿនលឿន ការបើកបរចូលផ្លូវល្បឿនលឿនការប្រើប្រាស់គន្លងផ្លូវ ការកំណត់ល្បឿនបើកបរយានយន្ត ការរក្សាចន្លោះសុវត្ថិភាពបើកបរយានយន្ត និងលេខទូរស័ព្ទទាន់ហេតុការណ៍ និងការជួយសង្គ្រោះ ជាដើម។
លោកអភិបាលខេត្តព្រះសីហនុក៏ជំរុញឲ្យពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ និងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់។

ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ គឺកំណត់ល្បឿនខ្ពស់បំផុតសម្រាប់រថយន្តធុនតូចត្រឹម ១២០គីឡូម៉ែត្រក្នុងមួយម៉ោង (សម្រាប់ផ្លូវលាតត្រង់) ប៉ុន្តែក្នុងស្ថានភាពផ្លូវកោង អ្នកបើកបរត្រូវបានកំណត់ឲ្យបើកបរត្រឹមតែ ៤០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ ៦០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅតាមស្ថាន ភាពដែលមានស្លាកសញ្ញាបង្ហាញប្រាប់តាមដងផ្លូវ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


