ព័ត៌មានជាតិ
ក្រសួងការងារបំភ្លឺការដោះស្រាយវិវាទអតីតបុគ្គលិកក្រុមហ៊ុនណាហ្គា
ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការបំភ្លឺសាធារណជនអំពីសាវតារ និងការដោះស្រាយករណីវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៏នៅមិនទាន់មានដំដោះស្រាយរហូតមកដល់ពេលនេះ។
អ្នកនាំពាក្យក្រសួងការងារបញ្ជាក់ថា បញ្ហាជាប់គាំងកន្លងមកនេះគឺមិនមែនជាការព្រងើយកន្តើយរបស់ក្រសួងឡើយហើយការដែលគ្មានដំណោះស្រាយនោះ គឺភាគីអតីតបុគ្គលិកនៅតែបន្តទាមទារឱ្យក្រុមហ៊ុនត្រូវតែទទួលយកអតីតបុគ្គលិក ដែលនៅសេសសល់ឱ្យចូលធ្វើការវិញ។ ចំណែកក្រុមហ៊ុនបានបន្តបដិសេធលើការទាមទារនេះ ដោយយល់ព្រមអនុវត្តការទូទាត់សំណងស្របតាមច្បាប់ជាធរមានជំនួសវិញ។
តាមច្បាប់ក្រសួងមិនអាចបង្ខំឱ្យភាគីណាមួយត្រូវតែយល់ព្រមតាមអ្នកផ្សះផ្សាវិវាទឡើយ។ ការព្រមឬមិនព្រមទទួលយកអតីតបុគ្គលិកឱ្យចូលធ្វើការវិញគឺអាស្រ័យទៅលើការសម្រេចចិត្តរបស់ភាគីនិយោជកស្របតាមនីតិវិធីច្បាប់។
គិតត្រឹមថ្ងៃទី ១ ខែតុលា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកសរុបចំនួន ២៤៤នាក់ ក្នុងចំណោម ៣៧៣នាក់ បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹមតែចំនួន ១២៩នាក់ ប៉ុណ្ណោះ។
ចំពោះអតីតបុគ្គលិត ដែលនៅសេសសល់ ក្រសួងនឹងរៀបចំកិច្ចប្រជុំនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២២ ដើម្បីបន្តសម្របសម្រួលដោះស្រាយវិវាទការងារនះ។
ការិយាល័យអ្នកនាំពាក្យបានបន្តទៀតថាចំពោះបញ្ហាដែលជាប់គាំងកន្លងមកនេះ គឺមិនមែនជាការព្រងើយកន្តើយរបស់ក្រសួងឡើយ។ ការជាប់គាំងគឺដោយសារតែគូភាគីវិវាទមិនមានឆន្ទៈក្នុងការអនុវត្តនីតិវិធីដោះស្រាយវិវាទការងាររួម ឱ្យបានត្រឹមត្រូវដែលតាមជាក់ស្ដែង គឺត្រូវប្តឹងបន្តទៅតុលាការ។ ផ្ទុយទៅវិញ ភាគីអតីតបុគ្គលិកបែរជាជ្រើសរើស ធ្វើការតវ៉ាខុសច្បាប់ក្នុងអំឡុងពេលដែលកំពុងដោះស្រាយទៅវិញ។
ទោះជាយ៉ាងណាក៏ដោយក្រសួងនឹងបន្តរៀបចំកិច្ចប្រជុំ និងសម្របសម្រួលវិវាទនេះជាបន្តទៀត ហើយក្នុងករណីដែលភាគីវិវាទទាំងពីរនៅតែមិន អាចរកដំណោះស្រាយ និងសម្របសម្រួលគ្នាបាននោះ ក្រសួងសូមលើកទឹកចិត្តឱ្យភាគីទាំងពីរយកករណីវិវាទនេះប្ដឹងទៅតុលាការដើម្បីជម្រះសេចក្តីស្របតាមបទប្បញ្ញត្តិនៃការដោះស្រាយវិវាទការងាររួមជាធរមាន។
សម្រាប់បងប្អូនអតីតបុគ្គលិក ដែលមិនទាន់មានការងារថ្មី ហើយមានបំណងស្វែងរកការងារធ្វើ, សូម ទាក់ទងមកពីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសួងស្វែងរកការងារថ្មីជូនដូចអតីតបុគ្គលិកមួយចំនួនបានធ្វើ កន្លងមកនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ