ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សា ខណ្ឌទួលគោក កោតសរសើរ អាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ច ដែលធ្វើការក្នុងរយៈមួយឆ្នាំនេះ
ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក លោក ម៉ែន សិរី បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះអាជ្ញាធរខណ្ឌទួលគោក និងកងកម្លាំងប្រដាប់អាវុធចំណុះឲ្យរដ្ឋបាលខណ្ឌ ដែលបានបំពេញការងារយ៉ាងល្អក្នុងឆ្នាំ២០២០ និងសូមឲ្យបន្តបំពេញការងារឲ្យកាន់តែល្អថែមទៀត សម្រាប់ឆ្នាំ២០២១ខាងមុខ។

ការថ្លែងការកោតសរសើរបែបនេះ របស់លោក ម៉ែន សិរី បានធ្វើឡើយ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩របស់ក្រុមប្រឹក្សា ខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និងលោក កែវ សុភាអភិបាលរងខណ្ឌទួលគោក។ លោក ម៉ែន សិរី បានមានប្រសាសន៍លើកឡើងថា ក្នុងឆ្នាំ២០២០នេះ អាជ្ញាធរខណ្ឌទួលគោក ក៏ដូចជាកម្លាំងមានសមត្ថកិច្ចរបស់ខណ្ឌបានសាងគុណសម្បត្តិយ៉ាងច្រើន សម្រាប់ខណ្ឌទួលគោក និងប្រជាពលរដ្ឋ ដោយបាន ការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ ជាមួយនិងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ បានយ៉ាងល្អ រហូតទទួលបានការគាំទ្រនិងកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានយ៉ាងខ្លាំង។


សម្រាប់ឆ្នាំ២០២១ខាងមុខនេះ លោក ម៉ែន សិរី ក៏បានស្នើឲ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចទាំងអស់ បន្តការខិតខំប្រឹងប្រែងថែមទៀត ក្នុងការរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ របៀបដូចជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ដោយឡែកសម្រាប់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ត្រូវតែមានភាពល្អប្រសើរជាងមុន ផងដែរ។
គួរបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំនេះ បានពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈចំនួន៤ ក្នុងនោះរួមមាន៖ ទី១ ការពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៨របស់ក្រុមប្រឹក្សាខណ្ឌ។ ទី២ ការពិនិត្យពិភាក្សានិងអនុម័តរបាយការណ៍ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌក្នុងខែធ្នូឆ្នាំ២០២០។ ទី៣ ការពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៍ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌក្នុងឆ្នាំ២០២០។ ទី៤ ការពិនិត្យពិភាក្សានិងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត បានមកពីសេវារដ្ឋបាលប្រចាំខែធ្នូ ឆ្នាំ២០២០ ជូនមន្ត្រីរបស់រដ្ឋបាលខណ្ឌ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ