Connect with us

ព័ត៌មានជាតិ

ប្រធាន​ក្រុមប្រឹក្សា ខណ្ឌ​ទួល​គោក កោតសរសើរ អាជ្ញាធរ​និង​កងកម្លាំង​សមត្ថកិច្ច ដែល​ធ្វើ​ការ​ក្នុងរយៈមួយឆ្នាំ​នេះ​

បានផុស

នៅ

​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួលគោក លោក ​ម៉ែន សិរី​ បាន​ថ្លែង​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង​ ចំពោះ​អាជ្ញាធរ​ខណ្ឌ​ទួលគោក ​និង​កងកម្លាំងប្រដាប់អាវុធ​ចំណុះ​ឲ្យ​រដ្ឋបាល​ខណ្ឌ​ ដែល​បាន​បំពេញការងារ​យ៉ាង​ល្អ​ក្នុង​ឆ្នាំ​២០២០​ និង​សូមឲ្យ​បន្ត​បំពេញការងារ​ឲ្យ​កាន់តែ​ល្អ​ថែមទៀត ​សម្រាប់​ឆ្នាំ​២០២១​ខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ថ្លែង​ការ​កោតសរសើរ​បែបនេះ ​របស់​លោក ​ម៉ែន សិរី បាន​ធ្វើ​ឡើយ នា​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០២០​នេះ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩​របស់​ក្រុមប្រឹក្សា​ ខណ្ឌ​ទួលគោក​ នៅ​សាលា​ខណ្ឌ​ទួលគោក ក្រោម​វត្តមាន​លោក ​ម៉ែន សិរី​ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ទួលគោក និង​លោក​ កែវ សុភា​អភិបាលរង​ខណ្ឌ​ទួលគោក​។ លោក​ ម៉ែន សិរី​ បាន​មានប្រសាសន៍​លើកឡើងថា ​ក្នុង​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ខណ្ឌទួលគោក ក៏ដូចជា​កម្លាំង​មាន​សមត្ថកិច្ច​របស់​ខណ្ឌ​បាន​សាង​គុណសម្បត្តិ​យ៉ាង​ច្រើន ​សម្រាប់​ខណ្ឌ​ទួលគោក​ និង​ប្រជាពលរដ្ឋ ដោយ​បាន ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​ជូន​ប្រជាពលរដ្ឋ ជាមួយនិង​ការផ្ដល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ បាន​យ៉ាង​ល្អ រហូត​ទទួលបាន​ការគាំទ្រ​និង​កោតសរសើរ​ពី​សំណាក់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​យ៉ាង​ខ្លាំង​។

​សម្រាប់​ឆ្នាំ​២០២១​ខាងមុខនេះ លោក​ ម៉ែន សិរី ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ ​ក៏ដូចជា​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ថែម​ទៀត ក្នុង​ការ​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​​សណ្ដាប់ធ្នាប់ របៀប​ដូច​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន។ ដោយឡែក​សម្រាប់​ការ​ផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ក៏ត្រូវ​តែ​មាន​ភាព​ល្អប្រសើ​រ​ជាង​មុន​ ផង​ដែរ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ បាន​ពិនិត្យ​និង​ពិភាក្សា​ទៅលើ​របៀបវារៈ​ចំនួន​៤ ក្នុង​នោះ​រួមមាន​៖ ទី​១ ការពិនិត្យ​ពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨​របស់​ក្រុមប្រឹក្សា​ខណ្ឌ។ ទី​២ ការពិនិត្យ​ពិភាក្សា​និង​អនុម័ត​របាយការណ៍​ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខណ្ឌ​ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០២០។​ ទី​៣ ការពិនិត្យ​ពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាង​របាយការណ៍​ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខណ្ឌ​ក្នុង​ឆ្នាំ​២០២០។​ ទី​៤ ការពិនិត្យ​ពិភាក្សា​និង​អនុម័ត​ការបែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ បាន​មក​ពី​សេវា​រដ្ឋបាល​ប្រចាំ​ខែ​ធ្នូ​ ឆ្នាំ​២០២០ ជូន​មន្ត្រី​របស់​រដ្ឋបាល​ខណ្ឌ​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​ខារ៉ាអូខេ​២​កន្លែង​ក្នុង​ក្រុង​បាត់ដំបង​គ្មាន​អាជ្ញាបណ្ណ​ទេសចរណ៍​ បើក​ដំណើរការ​បំពាន​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៥៥ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម