Connect with us

ព័ត៌មានជាតិ

ទឹកទន្លេសេកុង បានឡើងដល់ចំណុចប្រកាសអាសន្នហើយ

បានផុស

នៅ

នៅថ្ងៃរសៀលថ្ងៃទី ១ ខែតុលានេះ ស្រុកសៀមប៉ាង ដែលនៅជាប់ដងទន្លេសេកុង បានប្រកាសថាទឹកឡើងរហូតដល់ចំណុចប្រកាសអាសន្នហើយ ដែលមាន​កម្ពស់​ទឹក​រហូតដល់ ១១ ម៉ែត្រ ៦០ ចំណុច​ប្រកាសអាសន្ន​ត្រឹមតែ ១១​ ម៉ែត្រ ៥០ ​ប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ផាន់ យុទ្ធ អភិបាលស្រុក​សៀម​ប៉ាង​បាន​ឲ្យ​ដឹងថា ទឹកទន្លេ​សេកុង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បាន​ហក់​ឡើង​ជា​បន្តបន្ទាប់ ជាហេតុ​ធ្វើ​ឲ្យ​ស្រុក​សៀម​ប៉ាង ដែល​នៅជាប់​ទន្លេ​នេះ នៅ​ព្រឹក​ថ្ងៃទី ១ តុលា​នេះ បាន​ចាប់​ផ្តើម​ជន់​លិច​ជា​បណ្ដើរ​ៗ​។ លោក​អភិបាលស្រុក​បាន​បន្តថា នៅ​រសៀល​ថ្ងៃទី ១ ខែ​តុលា​នេះ ទឹកទន្លេ​សេកុង​បាន​ឡើងដល់​ចំណុច​ប្រកាសអាសន្ន​ហើយ គឺ​ដល់ ១១ ម៉ែត្រ​ ៦០ ដែល​ធ្វើ​ឲ្យ​វាល​ទំនាប ​រួមទាំង​ផ្លូវលំ​ និង​ទីប្រជុំជន ​ក្នុងស្រុក​សៀម​ប៉ាង​មួយចំនួន​ បាន​ជន់​លិច​។​ដោយឡែកអាជ្ញាធរ​ស្រុក ​កំពុង​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់ តាម​តំបន់​មួយចំនួន​ដែល​រួម​ផលប៉ះពាល់ ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព​។

យោងតាម​របាយការណ៍​របស់លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តស្ទឹងត្រែង​ លោក​ប៉ាង ប៉េង​ បាន​បញ្ជាក់ថា នៅ​ថ្ងៃរសៀល​ទី​ ០១ ខែតុលា ឆ្នាំ​ ២០២២​ នេះ បាន​បង្ហាញថា ទន្លេសេកុង ដល់​ចំណុច​ប្រកាសអាសន្ន​ហើយ​ ដែលមាន​កម្ពស់​ទឹក​រហូត ១១ ម៉ែត្រ ៦០ ប្រកាសអាសន្ន​ត្រឹមតែ ១១​ម៉ែត្រ​៥០​។ ​

សូមបញ្ជាក់ថា អាជ្ញាធរខេត្ត​ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រៀមលក្ខណឲ្យរួចរាល់ ដើម្បី​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋក្នុងករណី​ចំា​បាច់​ណាមួយ ដែល​វា​នឹង​កើតមាន​ឡើង​ជាយថាហេតុ​៕

អត្ថបទ៖ ​ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤៣ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥១ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម