Connect with us

ព័ត៌មានជាតិ

មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​ឧបត្ថម្ភថវិកា​ជូន​គ្រួសារ​សព​យោធិន​២​រូប​ ដែល​បាន​ពលីជីវិត​ដើម្បី​ជួយ​សង្គ្រោះ​ក្មេង​ប្រុស​លង់​ទឹក​២​នាក់​​

បានផុស

នៅ

ឯកឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជា​ការ​កង​ទ័ព​ជើងគោក ​បាន​ឧបត្ថម្ភថវិកាជូនគ្រួសារសពយោធិន០២ រូប ដែល​បាន​ពលី​ជីវិត​ដើម្បី​ជួយ​សង្គ្រោះ​ក្មេង​ប្រុស​លង់ទឹក ០២នាក់ ក្នុងមួយគ្រួសារសពទទួលបានថវិកាចំនួន១០លានរៀល តាម​រយៈ​ឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរង និងជាមេបញ្ជាការទិសទី៣ យោធភូមិភាគទី៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសចូលរួមរំលែកមរណៈទុក្ខ ឧត្តមសេនីយ៍ត្រី ជុយ សីហា បានពាំនាំ​បណ្តាំ​ផ្ញើ​សាក​សួរ​សុខទុក្ខ និងសាររំលែកទុក្ខពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជូន​ចំពោះ​ក្រុម​គ្រូសារ​សព ​ដោយ​បាន​ចាត់​ទុក​ការ​បាត់បង់នេះ ជា​ការ​បាត់​នូវ​កងទ័ពដ៏អង់អាចក្លាហាន​នៅ​ក្នុង​កង​ទ័ព​ជើង​គោក នៃ​កង​យោធពលខេមរភូមិន្ទ កន្លងមក និង​បាន​ចូល​រួម​បម្រើជាតិ​មាតុភូមិ​ និង​ប្រជា​ជន ​ប្រកប​ដោយស្មារតីអង់អាចក្លាហានឆន្ទៈមោះមុត និង​ហ៊ាន​ពលី​ជីវិត​ដើម្បី​សង្គ្រោះ​ប្រជា​ពលរដ្ឋ។

សូមបញ្ជាក់ថា សពយោធិន ២ រូប ដែលពលីជីវិតដើម្បីជួយសង្គ្រោះក្មេងប្រុសលង់ទឹក ២នាក់ ត្រូវ​បាន​គ្រួសារសព ធ្វើបុណ្យតាមប្រពៃណីសាសនាក្នុងនោះ សពទី១ -ពលទោ វ៉ាន ថុន មានអាយុ ២៣ ឆ្នាំ នៅលីវ ត្រូវបានក្រុមគ្រួសារសព យកមកធ្វើបិណ្យនៅគេហដ្ឋានសព នៅភូមិចាន់ក្រហម ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយឡែកសពទី២ -ពលបាលឯក ឈន ស៊ី​ដេត មាន​អាយុ ៣៩ ឆ្នាំ មានប្រពន្ធ ត្រូវបានអង្គភាពរៀបចំធ្វើពិធីបុណ្យនៅបន្ទាយប្រាសាទតាមាន់  ខេត្ត​ឧត្តរមានជ័យ។

សូមរំលឹកថា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ យោធិនវរសេនាតូច៤២២ របស់កងពលតូចថ្មើរជើង​លេខ​៤២ ចំនួន០២នាក់ បានទៅបង់ត្រីនៅទីតាំងខាងលើ ក៏ប្រទះឃើញក្មេង០២នាក់ កំពុងលង់ទឹក​ទើបចុះជួយសង្គ្រោះ ពេលសង្គ្រោះជីវិតក្មេងបានហើយជាអកុសល​ទឹក​ហូរ​គួច​ខ្លាំង​បណ្តាល​អោយ​លង់​ស្លាប់ទាំង០២ នាក់តែម្តង។​បច្ចុប្បន្នសាកសព​យោធិនទាំង​ពីរ​បាន​រក​ឃើញ​(នៅ​ម៉ោង​ ១១:៣០នាទី​ម្នាក់ ​និង​នៅម៉ោង ១៧:១០នាទីម្នាក់ទៀត)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២២ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

រំលោភ
សន្តិសុខសង្គម៣ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២៣ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម២០ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម