ព័ត៌មានជាតិ
សម្ដេចតេជោ ណែនាំឲ្យរកវិធីសាស្រ្ដបង្កើនចំនួនគ្រួសារ ដែលរងផលប៉ះពាល់ពីកូវីដផង និងពីអតិផរណាផង ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល កំពុងរកវិធីសាស្រ្ដបង្កើនចំនួនគ្រួសារ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីអតិផរណា ដើម្បីទទួលបានការឧបត្ថម្ភថវិកា។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី ៣ ខែតុលានេះថា សម្ដេច បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រកវិធីសាស្រ្ដបង្កើនចំនួនគ្រួសារ ដែលរងផលប៉ះពាល់ចេញកូវីដផង និងផលប៉ះពាល់ចេញពីអតិផរណាផង ដើម្បីទទួលបានការឧបត្ថម្ភថវិកា ពីរាជរដ្ឋាភិបាល។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំកំពុងតែរៀបចំ ប្រាប់ឲ្យ អូន ព័ន្ធមុនីរ័ត្ន ឲ្យរកវិធីបង្កើនចំនួនគ្រួសារមួយចំនួន ដែលមានផលប៉ះពាល់ចេញពីកូវីដផង ផលប៉ះពាល់ចេញពីអតិផរណាផង បន្ថែមគ្រួសារខ្លះថែមទៀត ២, ៣ម៉ឺន ៤, ៥ម៉ឺនគ្រួសារទៀត»។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុង ១ខែ គឺរាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណ ៤០លានដុល្លារ ដើម្បីជួយឧបត្ថម្ភប្រជាពលរដ្ឋ ដែលជួបការលំបាកអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ ហើយត្រូវបន្តជួយពួកគាត់បន្តទៀត៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ