ព័ត៌មានជាតិ
ព្រះសង្ឃធម្មយុត្តិមាន ៣ ចំណុចសំខាន់ងាយស្រួលចំណាំ
ប្រទេសកម្ពុជាមានពលរដ្ឋជាង ៩០ ភាគរយគោរពប្រតិបត្តិព្រះពុទ្ធសាសនា។ ព្រះពុទ្ធសាសនាដែលត្រូវបានកំណត់ជាសាសនារបស់រដ្ឋ មានពីរគណៈគឺមហានិកាយ និងធម្មយុត្តិ។
លោក សេង សុមុនី រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេស មានវត្តជាង ៥ ពាន់ ក្នុងនោះវត្តគណៈមហានិកាយមានចំនួន ៤ ៨៤៣ វត្តមានព្រះសង្ឃ ៧០ ៩០៥ អង្គ និងវត្តគណៈធម្មយុត្តិមានចំនួន ២៦១ វត្ត និងមានព្រះសង្ឃ ២ ៤២៩ វត្ត។

លោក សេង សុមុនី បានបង្ហាញលក្ខណៈសម្គាល់ខ្លះៗពីព្រះសង្ឃគណៈធម្មយុត្តិនិងគណៈមហានិកាយ។
លោកសេង សុមុនី បញ្ជាក់ថា ព្រះសង្ឃគណៈធម្មយុត្តិការប្រតិបត្តិលំអានពីបុរាណច្រើនសម្គាល់ ៣ ចំណុច គឺប្រើប្រាស់បាតអត់ស្រោម អត់ពាក់ទ្រនាប់ជើង និងមិនទទួលបច្ច័យ។ ដោយឡែកការសាងសង់ទីអារាម មិនមានការបែងចែកកំណត់ខុសគ្នានោះទេ។
បើតាមលោក សេង សុមុនី ព្រះពុទ្ធសាសនាគណៈធម្មយុត្តិនៅក្នុងប្រទេសកម្ពុជាមានប្រភពមកពីប្រទេសថៃ តែលោកមិនបានបញ្ជាក់លម្អិតមានឥទ្ធិពលនិងបាននាំចូលមកប្រទេសកម្ពុជាតាំងពីពេលណានោះទេ។
នៅរាជធានីភ្នំពេញមានវត្តជាង ១៥០ កន្លែងក្នុងចំណោមវត្តជាង ៥ ពាន់នៅទូទាំងប្រទេស។ វត្តនៅរាជធានីភ្នំពេញមានទាំងគណៈធម្មយុត្ត និងគណៈមហានិកាយ។
វត្តបទុមវតីរាជវរារាមដែលជាវត្តចំណាស់មួយនៅរាជធានីភ្នំពេញ មានទាំងគណៈធម្មយុត្ត និងមហានិកាយ៕

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ