Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ ​ផលិត​វីដេអូ​បាន​ជាង​២​ពាន់​ឃ្លី​ប​និង​សន្លឹក​កិច្ចការ​សិស្ស​ជិត​១​ពាន់​សន្លឹក​សម្រាប់​សិស្ស​បឋម​ក្នុង​បរិបទ​កូ​វីដ​១៩

បានផុស

នៅ

ភ្នំពេញ​ ៖​ នាយកដ្ឋាន​បឋមសិក្សា​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​សហការ​ជាមួយ​មាន​មន្ត្រី​បច្ចេកទេស​លោកគ្រូ​អ្នកគ្រូ​បង្រៀន​ល្អ​សរុប​ចំនួន​៦៣​នាក់ ​បាន​ផលិត​វីដេអូ​បាន​ចំនួន​២០៥៧​ឃ្លី​ប​និង​សន្លឹក​កិច្ចការ​សិស្ស​ចំនួន​៩៨៨​សន្លឹក ​សម្រាប់​ឲ្យ​សិស្ស​រៀន​នៅ​ថ្នាក់​កម្រិត​បឋមសិក្សា​បាន​សិក្សា​នៅក្នុង​បរិបទ​កូ​វីដ​១៩​។

លោក បណ្ឌិត ចាន់​សុភា ប្រធាន​នាយកដ្ឋាន​បឋមសិក្សា​បាន​ឲ្យ​ដឹង​នៅក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​និង​មេដាយ​ការងារ​ជូន​ដល់​ក្រុមការងារ​ផលិត​វីដេអូ​កាលពី​រសៀល​ថ្ងៃទី​២៩ ​ខែធ្នូ​ ថា​ចាប់ពី​ថ្ងៃទី​៣០ ខែមីនា​ ឆ្នាំ​២០២០ ​រហូតមកដល់​ពេលនេះ​នាយក​រដ្ឋា​ន​បាន​សម្របសម្រួល​ផលិត​វីដេអូ​បាន​ចំនួន​២០៥៧​ឃ្លី​ប​អាច​ចែកចេញជា​ភាសា​ខ្មែរ​ថ្នាក់​ទី​១​ចំនួន​៤១៥​ឃ្លី​ប​ភាសា​ខ្មែរ​ថ្នាក់​ទី​២ ចំនួន​៤០៣​ឃ្លី​ប​ភាសា​ខ្មែរ​ថ្នាក់​ទី​៣​ចំនួន​៣២១​ឃ្លី​ប​ភាសា​ខ្មែរ​ថ្នាក់​ទី ៤​ចំនួន ៦០​ឃ្លី​ប​ភាសា​ខ្មែរ​ថ្នាក់​ទី​៥​ចំនួន​៤៦​ឃ្លី​ប​និង​ភាសា​ខ្មែរ​ថ្នាក់​ទី​៦​ចំនួន​៣៩ ឃ្លី​ប​។

លោក​បាន​បន្ត​ថា ​ចំណែក​គណិតវិទ្យា​ថ្នាក់​ទី​១ ចំនួន​២៣២​ឃ្លី​ប​គណិតវិទ្យា​ថ្នាក់​ទី​២​ចំនួន​២១២​ឃ្លី​ប​គណិតវិទ្យា​ថ្នាក់​ទី ៣​ចំនួន​២២៩​ឃ្លី​ប​គណិតវិទ្យា​ថ្នាក់​ទី​៤​ចំនួន​៣០​ឃ្លី​ប​គណិតវិទ្យា​ថ្នាក់​ទី​៥ ចំនួន ៣៣​និង​គណិតវិទ្យា​ថ្នាក់​ទី​៦​ចំនួន​៣៧​ឃ្លី​ប​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ចំណែក​ការផលិត​សន្លឹក​កិច្ចការ​សិស្ស​សរុប​ចំនួន​៩៨៨​កិច្ច​ការដែល​ចែកចេញជា​ភាសា​ខ្មែរ​ថ្នាក់​ទី​១ ចំនួន​៦៧​កិច្ចការ​ភាសា​ខ្មែរ​ថ្នាក់​ទី​២​ចំនួន​២៤៩​កិច្ចការ ភាសា​ខ្មែរ​ថ្នាក់​ទី ៣​ចំនួន​២២៧​កិច្ចការ​ភាសា​ខ្មែរ​ថ្នាក់​ទី ៤​ចំនួន​៤៨​កិច្ចការ​ភាសា​ខ្មែរ​ថ្នាក់​ទី ៥​ចំនួន ៣៥​កិច្ចការ​និង​ភាសា​ខ្មែរ​ថ្នាក់​ទី​៦​ចំនួន​២៨​កិច្ចការ​។

ចំណែក​គណិតវិទ្យា​ថ្នាក់​ទី​១​ចំនួន​៣៦​កិច្ចការ​គណិតវិទ្យា​ថ្នាក់​ទី​២​ចំនួន​១០៧​កិច្ចការ​គណិតវិទ្យា​ថ្នាក់​ទី ៣​ចំនួន ១២១​កិច្ចការ​គណិតវិទ្យា​ថ្នាក់​ទី​៤​ចំនួន ២១​កិច្ចការ​គណិតវិទ្យា​ថ្នាក់​ទី​៥​ចំនួន ២៥​កិច្ចការ​និង​គណិតវិទ្យា​ថ្នាក់​ទី​៦​ចំនួន​២៧​កិច្ចការ​។

លោក​បាន​បន្ថែម​ថា ​ឃ្លី​ប​វីដេអូ​និង​សន្លឹក​កិច្ចការ​សិស្ស​ទាំងនេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​តាម​បណ្ដាញ​សង្គម​នានា​និង​ការថត​ទុក​សម្រាប់​ការចាក់ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដើម្បី​ឲ្យ​សិស្ស​បាន​សិក្សា​ក្នុងពេលដែល​សាលារៀន​បាន​បិទទ្វារ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បញ្ជាក់​ថា ​សម្រាប់​ទិសដៅ​បន្ត​នាយកដ្ឋាន​បឋមសិក្សា​និង​បន្ត​ផលិត​វីដេអូ​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​និង​សិក្សា​សង្គម​គ្រប់​កម្រិត​ថ្នាក់​បន្ត​ផលិត​មុខវិជ្ជា​ភាសា​ខ្មែរ​និង​គណិតវិទ្យា​ថ្នាក់​ទី៤ ដល់​ថ្នាក់​ទី​៦​សម្រាប់​ឆមាស​ទី​១​ និង ​បន្ត​ផលិត​សន្លឹក​កិច្ចការ​សម្រាប់​សិស្ស​ទាំង​សន្លឹក​កិច្ចការ​ជា​ជំនួយ​ដល់​សិស្ស​រៀន​និង​សន្លឹក​កិច្ចការ​ស្វ័យ​វាយតម្លៃ​ការសិក្សា​របស់​សិស្ស​។

លោក​បណ្ឌិតសភា​ចា​រ្យ​ហង់​ ជួនណា​រ៉ុ​ន ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា វីដេអូ​និង​សន្លឹក​កិច្ច​ការដែល​ក្រុមការងារ​ផលិត​បាន​នេះ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ឲ្យ​កុមារ​កម្ពុជា​នៅតែ​បន្ត​ទទួល​បាន​ការសិក្សា​ក្នុង​អំឡុង​ពេល​ដែល​សាលារៀន​ផ្អាក​ដំណើរការ​ទោះបី​ជា​មាន​កុមារ​មួយចំនួន​មិនបាន​ទទួលលទ្ធផល​ក៏ដោយ​ក៏​សមិទ្ធផល​ទាំងនេះ​ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ឱ្យ​ក្រសួង​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ដើម្បី​បន្ត​ផលិត​និង​ផ្ដល់ជូន​ដល់​អ្នក​សិក្សា​និង​អ្នកពាក់ព័ន្ធ​ប្រកបដោយ​សមធម៌​និង​បរិ​យា​ប័ន្ន​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​វីដេអូ​និង​សន្លឹក​កិច្ចការ​នឹង​ត្រូវ​បាន​ផ្ដល់​ជូន​ដល់​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ខេត្ត​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​នៃ​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ​និង​សាលារៀន​តាមរយៈ​ឧបករណ៍​ផ្ទុក​ទិន្នន័យ​សាលារៀន​នីមួយៗ​នឹង​ត្រូវ​ណែនាំ​ឲ្យ​រៀបចំ​បង្កើត​បន្ទប់រៀន​ឌីជីថល​ទៅតាម​លទ្ធភាព​ដើម្បី​ផ្ទុក​ទិន្នន័យ​និង​ដំណើរការ​វីដេអូ​ការ​រៀន​ពី​ចម្ងាយ​ដោយ​ត្រូវ​រៀបចំ​ក្នុង​បណ្ណាល័យ​ឬ​បន្ទប់រៀន​ណាមួយ​ទៅតាម​លទ្ធភាព​របស់​សាលា​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​ក្រសួង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ជំនាញ​ជាពិសេស​ក្រុមការងារ​នាយ​ក​ដ្ឋា​ន​បឋមសិក្សា​អង្គការ​ដៃគូ​ដែល​ពាក់ព័ន្ធ​នឹង​លោកគ្រូ​អ្នកគ្រូ​បង្រៀន​នឹង​យក​អស់​នូវ​បទពិសោធន៍​ ដែល​មាន​កន្លងមក​ដើម្បី​ជា​ធាតុ​ចូល​បន្ថែម​ទៀត​ក្នុង​ការផលិត​វីដេអូ​និង​សន្លឹក​កិច្ចការ​សិស្ស​ឲ្យ​កាន់​តែមាន​គុណភាព​និង​ប្រសិទ្ធភាព​ថែមទៀត​ ចំពោះ​វីដេអូ​និង​សន្លឹក​កិច្ចការ​ទាំងនេះ​នឹង​ត្រូវ​ប្រើប្រាស់​យ៉ាង​យូរ​អង្វែង​បម្រើ​ឲ្យ​ការសិក្សា​ពី​ចម្ងាយ​ទាំង​ក្នុង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ​និង​គ្រឹះស្ថានសិក្សា​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៥ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម