Connect with us

ព័ត៌មានជាតិ

ធនាគារជាតិ​ជ្រើសរើស​និស្សិត​ចូលរៀន​ថ្នាក់​ប្រកាសនីយបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ធនាគារ​ចំនួន១០០​នាក់

បានផុស

នៅ

ភ្នំពេញ​ ៖​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ប្រកាស​ជ្រើសរើស​និស្សិត​ចូលរៀន​ថ្នាក់​ប្រកាសនីយបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ធនា​គារ​ជំនា​ន់ទី​៣០ សម្រាប់​ឆ្នាំ​សិក្សា​២០២០ ២០២១​ចំនួន​១០០​នាក់​ដើម្បី​សិក្សា​នៅ​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ​។

តាម​សេចក្តី​ជូន​ដំណឹង​របស់​ធនាគារជាតិ​នៃ​កម្ពុជា ​ចុះ​ថ្ងៃទី​៣០​ធ្នូ​នេះ​បាន​ឲ្យ​ដឹងថា ​ដើម្បី​រួមចំណែក​កសាង​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល​មាន​សមត្ថភាព​ជំនាញ​និង​វិជ្ជាជីវៈ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​សម្រាប់​គាំទ្រ​ការអភិវឌ្ឍន៍​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​រីកចម្រើន​ឲ្យ​កាន់​តែ​មាន​បរិ​យា​ប័ន្ន​និង​សមាហរណកម្ម​ជាមួយ​ប្រទេស​ក្នុង​តំបន់​ក្នុង​បរិបទ​សេដ្ឋកិច្ច​ឌីជីថល​មជ្ឈមណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ​នឹង​ប្រឡង​ជ្រើសរើស​សិស្ស​និស្សិត​និង​បុគ្គលិក​ធនាគារ​សរុប​ចំនួន១០០​នាក់ ​ចូលរៀន​ថ្នាក់​ប្រកាសនីយបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ធនាគារ​សម្រាប់​កម្មវិធីសិក្សា​រយៈពេល​២​ឆ្នាំ​ក្នុង​ឆ្នាំ​សិក្សា ២០២១ ដល់​ឆ្នាំ​២០២៣​។

បើ​តាម​ធនាគារជាតិ​ចំពោះ​លក្ខខណ្ឌ​ចុះឈ្មោះ​ប្រឡង​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវមាន​បទពិសោធន៍​ការងារ​រយៈពេល​២​ឆ្នាំ​និង​បេក្ខជន​ជា​សិស្ស​និង​និស្សិត​ត្រូវមាន​សញ្ញាបត្រ​មធ្យម សិក្សា​ទុតិយភូមិ​ឬ​សញ្ញាបត្រ​មានតម្លៃ​ស្មើ​។

ចំពោះ​ការ​បរិច្ឆេទ​ប្រលង​នឹង​ត្រូវ​ធ្វើ​ថ្ងៃទី​២៧ ខែកុម្ភៈ​ឆ្នាំ​២០២១​ហើយ វិញ្ញាសា​ប្រឡង​រួមមាន​ចំណេះដឹង​ទូទៅ​គណិតវិទ្យា​និង​ភាសា​អង់គ្លេស​។

រីឯ​កាលបរិច្ឆេទ​លក់​ពាក្យ​និង​ទទួល​ពាក្យ​ប្រឡង​ចាប់ផ្ដើម​លក់​ពាក្យ​ពី​ថ្ងៃ​ទី​៣០​ខែធ្នូ​ឆ្នាំ​២០២០​នេះ​តទៅ​និង​ឈប់​ទទួល​ពាក្យ​និង​បិទ​ឈ្មោះ​នៅ​រសៀល​ថ្ងៃទី​២៥​ ខែកុម្ភៈ ​ឆ្នាំ​២០២១​និង បិទ​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​ថ្ងៃទី​២៦​ ខែកុម្ភៈ ​ឆ្នាំ​២០២១​។

ចំពោះ​ការសិក្សា​មាន​រយៈពេល​២​ឆ្នាំ​និង​បេក្ខជន​ត្រូវ​ថ្លៃ​ចុះឈ្មោះ​សិក្សា​សរុប​ក្នុង​៤​ឆមាស​មាន​ចំនួន​២​លាន​រៀល​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៣៧ នាទីutes មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៩ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម