ព័ត៌មានជាតិ
សម្ភារៈសង្គ្រោះគ្រោះមហន្តរាយទម្ងន់១៥តោន ត្រូវបាននាវាកងទ័ពជើងទឹកឥណ្ឌា ដឹកមកជូនកម្ពុជាដោយផ្ទាល់
សម្ភារៈសង្គ្រោះគ្រោះមហន្តរាយទម្ងន់១៥តោន សរុបជាថវិកាប្រមាណ១១ ម៉ឺនដុល្លារ ត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា ដឹកមកជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ តាមរយៈនាវាកងទ័ពជើងទឹកឥណ្ឌា១គ្រឿង និងបានចូលចតកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ហើយពិធីប្រគល់ និងទទួលជំនួយរបស់រដ្ឋាភិបាលឥណ្ឌានេះ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។

លោក កែវ វី ទីប្រឹក្សាជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ អ្នកសារព័ត៌មានថា នាវាកងទ័ពជើងទឹកឥណ្ឌាដឹកសម្ភារសម្រាប់ការងារជួយសង្គ្រោះសរុបជា ថវិកាប្រមាណ១១ម៉ឺនដុល្លារមកប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ហើយសម្ភារទាំងនោះរួមមាន កន្ទេលសំយោគចំនួន៣០០០ ភួយចំនួន៣០០០ សម្ភារសម្រាប់ កងកម្លាំងជួយសង្គ្រោះបុរស ១៥០០ឃីត ឬកញ្ចប់ (១ឃីតមានចំនួន១៥ ប្រភេទ) និងសម្ភារ សម្រាប់កងកម្លាំងស្ដ្រី១៥០០ ឃីតផងដែរ។

សូមបញ្ជាក់ថា នាវាកងទ័ពជើងទឹកសាធារណរដ្ឋឥណ្ឌា១គ្រឿង ដែលមានឈ្មោះថា “INS KILTAN” មាន ទទឹង១៣ម., បណ្តោយ ១១០ម., ជម្រៅទឹក ០៧ម. និងទម្ងន់ផ្ទុក៣.១៥០តោន បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដើម្បីប្រគល់សម្ភារសង្គ្រោះទឹកជំនន់មួយចំនួនជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា។

នាវាកងទ័ពជើងទឹកឥណ្ឌានេះ ដឹកនាំដោយលោកវរនាវីទោ BK PONNAPPA ជាមេបញ្ជាការនិងជាប្រធានគណៈប្រតិភូកងទ័ពជើងទឹកសាធារណរដ្ឋឥណ្ឌា ដែលមាននាវិកសរុបចំនួន២០០នាក់ ហើយក្នុងដំណើរចូលចតរបស់នាវាកងទ័ពជើងទឹកឥណ្ឌានេះ មានការទទួលស្វាគមន៍ពីលោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរងតំណាងមូលដ្ឋានសមុទ្រកងទ័ពជើងទឹក និងនាយនាវីចំនួន១៥រូបផ្សេងទៀត។

ពិធីប្រគល់ និងទទួលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក ជា សាមឿន អនុប្រធានគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពីលោកឧត្តមនាវីត្រី អ៊ិន សុខេមរា នាយសេនាធិការរង តំណាងមូលដ្ឋានសមុទ្រ ហើយប្រគល់ជូនដោយលោក B.Subba Rao ភារធារីឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។

បើតាមការគ្រោងទុក នាវាកងទ័ពជើងទឹកសាធារណរដ្ឋឥណ្ឌា ដែលមានឈ្មោះថា “INS KILTAN” នឹងត្រឡប់ចាកចេញពីកម្ពុជាវិញ នៅវេលាម៉ោង៩ព្រឹក ថ្ងៃសុក្រ ទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខ៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់