Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ សព្វព្រះទ័យជាខ្លាំង នៅពេលដែលបានឃើញកម្ពុជាបើកប្រទេស លើគ្រប់វិស័យជាប្រក្រតីឡើងវិញ  

បានផុស

នៅ

ព្រះរាជសាររបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី ៨ នីតិកាលទី ៦ នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ បានសព្វព្រះទ័យជាខ្លាំង នៅពេលដែលបានឃើញព្រះរាជាណាចក្រកម្ពុជា បានបើកប្រទេសឲ្យដំណើរការការងារលើគ្រប់វិស័យ ជាប្រក្រតីឡើងវិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ បានបន្តថា ស្ថានភាពដ៏ល្អប្រសើរ ដែលប្រទេសកម្ពុជាទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការគិតគូរដ៏វាងវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីប្រជាជនទូទាំងប្រទេស ព្រមទាំងដៃគូសហការនានា រួមទាំងរដ្ឋសភាផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេលជិត ៣ឆ្នាំ មកនេះ។

ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងហ្មត់ចត់ ដោយបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមនានា ដើម្បីប្រើប្រាស់ក្នុងស្ថានការណ៍ដ៏លំបាកនេះ ដោយក្នុងនោះ គោលនយោបាយស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល បានបង្កើតនូវភាពស៊ាំក្នុងសហគមន៍ ដែលប្រជាពលរដ្ឋទាំងមូលទទួលបាននូវសុខភាពល្អបរិបូរណ៍ អាម្មរណ៍ស្រស់ស្រាយ ចេញប្រកបជីវភាព ការងារឡើងវិញ ដោយសុវត្ថិភាព និងការជឿជាក់។

ជាមួយគ្នានេះ ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ ក៏បានសព្វព្រះទ័យចូលរួមអបអរសាទរ ដែលប្រជាពលរដ្ឋយ៉ាងលើសលប់ បានទៅចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសអ្នកដឹកនាំនៅថ្នាក់មូលដ្ឋានរបស់ខ្លួន ប្រកបដោយសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានកោតសរសើរ និងអរគុណចំពោះសម្ដេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា, ឯកឧត្ដមអនុប្រធានទី ១ រដ្ឋសភា, លោកជំទាវ អនុប្រធានទី ២ រដ្ឋសភា, សម្ដេច ឯកឧត្ដម លោកជំទាវ ជាប្រធានគណៈកម្មការ និងជាសមាជិក-សមាជិការដ្ឋសភាទាំងអស់ ក្នុងភារកិច្ចដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ លើការងារអនុម័តច្បាប់នានា ដើម្បីឲ្យមានសង្គតិភាពទៅនឹងបរិយាកាសនយោបាយ ស្ថានភាពសង្គម និងស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះ រដ្ឋសភា បានចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវ អំពីចំណុចវិជ្ជមាន អវិជ្ជមាន និងវិធីសាស្រ្ដនានា ដាក់ឲ្យអនុវត្តក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ។ សមិទ្ធផលទាំងនេះ បានបង្ហាញអំពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋគ្រប់រូប ប្រាថ្នាចង់បានប្រកបដោយស្នាមញញឹម សប្បាយរីករាយ និងការរីកចម្រើនជាលំដាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៩ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១២ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៨ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៧ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម