ព័ត៌មានជាតិ
ស្នងការខេត្តស្វាយរៀង ណែនាំឱ្យទប់ស្កាត់បង្រ្កាបបទល្មើស រក្សាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន
(ស្វាយរៀង): លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា មន្ត្រីនគរបាល គឺជាកម្លាំងស្នូលរបស់រដ្ឋបាលខេត្ត ត្រូវបន្តធ្វើការទប់ស្កាត់រាល់បទល្មើសគ្រប់រូបភាព និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋ អ្នកវិនិយោគដែលចូលមករកស៊ីនៅក្នុងភូមិសាស្ត្រខេត្ត ឱ្យបានល្អ។

លោកថ្លែងបែបនេះ នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តសក្តិជូនដល់មន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងជាង២០០នាក់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។
ជាមួយគ្នានេះ លោកស្នងការ បានសម្តែងការកោតសរសើរចំពោះកម្លាំងនគរបាល ទាំងអស់ក្នុងខេត្ត បើទោះជាកម្លាំងនៅមានចំនួនមិនឆ្លើយតប ទៅនិងស្ថានភាពភូមិសាស្ត្រស្រុក ក្រុង តែកន្លងមក បានធ្វើការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុរក្សាសន្តិភាព និងសន្តិសុខ ជូនពលរដ្ឋ ពិសេសចូលរួមរក្សាការពារក្នុងពេលដែលរដ្ឋាភិបាលបានរៀបចំបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងស្មារតីទទួលខុសត្រូវចំពោះក្រសួងក៏ដូចជា រដ្ឋបាលខេត្ត ប្រគល់ភារកិច្ចឱ្យអនុវត្តរួមបង្ក្រាប ចោរកម្ម ការជួញដូរគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្តិភាពផងដែរ។

លោកឧត្តមសេនីយ៍ បានជំរុញដល់មន្ត្រីនគរបាល ត្រូវចូលរួមជួយសម្រួល ការងារធ្វើឯកសារ សេវាសាធារណៈផ្សេងៗ ជូនដល់ពលរដ្ឋអោយបានឆាប់រហ័ស ហើយមិនត្រូវទុកចោល បន្តធ្វើអំពើល្អៗជាមួយពលរដ្ឋ ដោយភាពត្រឹមត្រូវ ទន់ភ្លន់ ស្លូតបូត ជាពិសេសត្រូវតែលុបបំបាត់អំពើអយុត្តិធម៌ និងអំពើអាក្រក់ក្នុងសង្គម ដើម្បីធ្វើឱ្យពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ ជាមួយសង្គមជាតិក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន៕ ដោយ:ភក្ដី


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ