ព័ត៌មានជាតិ
សម្តេចតេជោ ផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ ប្រោសព្រះរាជទានកោតសរសើរ ក្នុងឱកាសទទួលបានតំណក់ប្រេងលើកដំបូង ចំថ្ងៃខួបអនុស្សាវរីយ៍លើកទី២២ នៃនយោបាយឈ្នះឈ្នះ
ភ្នំពេញ ៖ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយ ជាអនេកប្បការ ថ្វាយព្រះករុណាថ្លៃវិសេស ដែលព្រះអង្គទ្រង់ស្ដេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវការ កោតសរសើរ និងប្រទានព្រះពរលើកទឹកចិត្តដល់ទូលព្រះបង្គំជាខ្ញុំ នាឱកាសរំឭកខួបអនុស្សាវរីយ៍លើកទី ២២ នៃការអនុវត្តដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ គាប់ជួននឹងការបើកទំព័រប្រវត្តិសាស្ត្រថ្មីដែលព្រះរាជាណាចក្រកម្ពុជាទទួលបានតំណក់ប្រេងជាលើកដំបូង។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ បានមានប្រសាសន៍ថា “ស្ថិតក្នុងវរោកាសប្រកបដោយមោទនភាពជាតិដ៏ខ្ពង់ខ្ពស់ជាអតិបរមានេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរម រាជានុញ្ញាតសាជាថ្មី ដើម្បីបញ្ជាក់នូវសក្ខីកម្មជាវិជ្ជមានពាក់ព័ន្ធនឹងមហាជោគជ័យជាប្រវត្តិសាស្ត្រធំធេងជាច្រើនឥតគណនាដោយព្រះតេជានុភាព ពិសេសចាប់តាំងពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ស្ដេចឡើងគ្រងព្រះបរមសិរីរាជសម្បត្តិជាអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្មីៗនេះទៀត ជោគលាភប្រត្យក្សបំផុតនោះ គឺការទទួលបានដំណក់ប្រេងលើកដំបូង ជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងការអភិវឌ្ឍន៍លើវិស័យឧស្សាហកម្មប្រេងកាតដែលជាសក្តានុពលសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាកាន់តែរីកចម្រើននិងជឿនលឿនជាបន្តបន្ទាប់ទៀត”។
ជាថ្មីម្តងទៀត ទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ស្ដេចព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈ ទ្រង់ស្ដេចប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ បំផុតអំពីទូលព្រះបង្គំជាខ្ញុំ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូន សម្តេចតេជោ ហ៊ុន សែន សម្តែងព្រះទ័យរីករាយ និងអបអរចំពោះ សមិទ្ធផលជាប្រវត្តិសាស្ត្រ “តំណក់ប្រេងលើកដំបូង” របស់កម្ពុជា ដែលកម្ពុជាបានទទួលចំថ្ងៃខួប២២ឆ្នាំ នៃការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ។
ក្នុងព្រះរាជសារ ទ្រង់មានព្រះបន្ទូលថា “ខ្ញុំមានសេចក្ដីសោមនស្សរីករាយ សូមចូលរួមអបអរសាទរសមិទ្ធផលបើកទំព័រប្រវត្តិសាស្ត្រថ្មី ដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានតំណក់ប្រេងលើកដំបូង ស្របពេលថ្ងៃខួបអនុស្សាវរីយ៍លើកទី២២ នៃការអនុវត្តដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសន្តិភាព ពេញបរិបូរណ៍ និងឯកភាពជាតិដ៏ពេញលេញ”។
ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង ទ្រង់បានចាត់ទុកថា ការទទួលបានតំណក់ប្រេងលើកដំបូងនេះ ជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យឧស្សាហកម្មប្រេងកាត ដែលជាសក្តានុពលមួយ នាំឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែរីកចម្រើន និងជឿនលឿនជាបន្តទៀត។
ព្រះអង្គបានកោតសរសើរដ៏កក់ក្តៅចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៏ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ