Connect with us

ព័ត៌មានជាតិ

លោកឃួង ស្រេង ប្រកាស​សម្រួល​ភារកិច្ច​និង​តែងតាំង​មន្ត្រី​គណបក្ស​រាជធានី ដើម្បី​ពង្រឹង​បក្ស​អោយបាន​រឹងមាំ​និង​មាន​ប្រសិទ្ធភាព​ការងារ

បានផុស

នៅ

ភ្នំពេញ ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា​និង​ជា​ប្រធានគណៈកម្មាធិការ​គណបក្ស រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ការប្រកាស​សម្រួល​ភារកិច្ច​និង​តែងតាំង​មន្ត្រី​គណបក្ស​រាជធានី​ភ្នំពេញ ធ្វើឡើង​ដើម្បី​ពង្រឹង​បក្ស​អោយបាន​រឹងមាំ​និង​កាន់​តែមាន​ប្រសិទ្ធភាព​ការងារ​ទ្វេដង ឆ្ពោះទៅ​ដណ្ដើម​ជ័យជម្នះ​ឲ្យ​បាន​នៅ​ពេល​បោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង លើកឡើង​បែបនេះ កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ តុលា ឆ្នាំ​២០២២ ក្នុង​ពិធី​ប្រកាស​​សម្រួល​ភារកិច្ច​និង​តែងតាំង​មន្ត្រី​គណបក្ស​រាជធានី​ភ្នំពេញ​និង​ខណ្ឌ នៅ​មន្ទីរ​គណបក្ស រាជធានី​ភ្នំពេញ​។

ក្នុង​ពិធី​នោះ ត្រូវ​បាន​ប្រកាស​សម្រួល​ភារកិច្ច​និង​តែងតាំង​មន្ត្រី​គណបក្ស​រាជធានី​ភ្នំពេញ​ជា​ច្រើន​រូប ​ដោយ​មន្ត្រី​ខ្លះ​ត្រូវ​បានតែងតាំង​ជា​សមាជិក គណៈកម្មាធិការ​គណបក្ស​រាជធានី​និង​ជា​សមាជិក គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស រាជធានី​ភ្នំពេញ។ ​ចំណែក​ប្រធាន​គណៈកម្មាធិការ​គណបក្ស ខណ្ឌ​ចំនួន​៨ ក៏​ត្រូវ​បាន​ផ្ទេរ​និង​ផ្លាស់​ប្តូរ​ផងដែរ​។

លោក ឃួង ស្រេង បាន​មានប្រសាសន៍​លើក​ឡើង​ថា ការប្រកាស​សម្រួល​ភារកិច្ច​និង​តែងតាំង​មន្ត្រី​គណបក្ស​រាជធានី​ភ្នំពេញ នៅ​ពេល​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង​បក្ស​អោយបាន​រឹងមាំ​និង​កាន់​តែមាន​ប្រសិទ្ធភាព​ការងារ​លើ​ការដឹកនាំ​។

លោក​ស្នើអោយ​មន្ត្រី​របស់​បក្ស​ប្រជាជន​ទាំងអស់​ធ្វើ​ការងារ​អោយបាន​ល្អ ធ្វើ​យ៉ាងណា​ដណ្ដើម​ជ័យជម្នះ​អោយបាន​នៅពេល​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣។

លោក​ឃួ​ង ស្រេង បន្ត​ថា អនុវត្តតាម​អនុ​សាស​ន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ជា​ប្រធាន​បក្ស មន្ត្រី​បក្ស​មូលដ្ឋាន​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ពិសេស​ការ​ចុះ​ត្រួតពិនិត្យ​ល្បែងស៊ីសង កុងស៊ីបញ្ចាំ​ខុសច្បាប់​នៅ​តាម​មូលដ្ឋាន​របស់ខ្លួន ធ្វើ​យ៉ាង​ណា​អោយ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត​និង​រស់នៅ​ជាមួយនឹង​ច្បាប់។

លោក​ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា ចំពោះ​កម្មករ បើ​ពួកគាត់​មាន​បញ្ហា យើង​ត្រូវ​ចុះ​និង​ដោះស្រាយ​ជូន​ពួកគាត់​ភ្លាម សំខាន់​ធ្វើ​យ៉ាងណា​អោយ​ពួកគាត់​មាន​ទំនុក​ចិត្ត​មក​លើ​យើង។

លោក​ឃួ​ង ស្រេង ក៏បាន​ស្នើអោយ​ប្រធាន​គណៈកម្មាធិការ​គណបក្ស ខណ្ឌ​ទាំង​១៤ ត្រូវការពារ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ពោលគឺ ប្រជាជន​មាន​បញ្ហា​ប្រឈម ត្រូវ​ដោះស្រាយ​ជូន​អោយ​បានល្អ និង​ជា​អ្នកការពារ​ដោយ​ស្របច្បាប់​ជូន​ពួកគាត់។​ បន្ថែម​ពីនេះ​ត្រូវការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​នៅ​ពេល​មានបុណ្យ​ជាតិ​ធំៗ ខណៈដែល​ពួកគាត់​ទៅ​ស្រុកកំណើត​ឬ​ទៅ​ដើរលេង​កម្សាន្ត ដើម្បី​យើង​មានគុណ​សម្បត្តិ​ល្អ​នៅពេល​បោះឆ្នោត។

លោក​ឃួ​ង ស្រេង ក្នុងឱកាស​នោះដែរ ក៏បាន​លើកឡើង​ពី​វីរភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ដោយ​ពេញ​មួយជីវិត​សម្តេច​បាន​លះបង់​សព្វបែបយ៉ាង​ដើម្បី​ប្រទេសជាតិ រហូត​នាំ​ប្រទេសជាតិ​មួយ​នេះ មាន​សន្តិភាព​និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ។ ​ដូច្នេះ​លោក​ស្នើអោយ​មន្ត្រី​បក្ស​យើង​ទាំងអស់ ត្រូវ​រួមគ្នា​រក្សា​សន្តិភាព​ដែល​រកម​កដោយ​លំបាក​នេះ អោយនៅ​ស្ថិតស្ថេរ​គង់វង្ស៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម