Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី លី ធុជ ៖ រាជរដ្ឋាភិបាល​កម្ពុជា តែងតែវាយតម្លៃ​ខ្ពស់​ដល់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា និង​អាល្លឺម៉ង់ ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រជាជន

បានផុស

នៅ

ភ្នំពេញ ៖ ល្ងាច​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២២ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស និង​ថ្លែង​សុន្ទរកថា ក្នុង​ពិធី​ប្រារព្ធ​ទិវា​ឯកភាព​ជាតិ​អាល្លឺម៉ង់ ទី​៣២ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​និវេសនដ្ឋាន​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ទេសរដ្ឋមន្ត្រី បាន​ចូលរួម​អបអរសាទរ លោក Stefan Anton MESSERER ចំពោះ​ការតែងតាំង​ថ្មី ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​លោក​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។

តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ដែល​ចាប់​តាំង​ពី​ការ​បង្រួបបង្រួម​អាល្លឺម៉ង់​ឡើងវិញ អាល្លឺម៉ង់​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​ពិភពលោក រួម​ទាំង​ការប្រែប្រួល​អាកាសធាតុ និង​ការថែរក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ស្ថិរភាព​។ លើស​ពី​នេះ ក្នុងនាម​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ អាល្លឺម៉ង់​បាន​បន្ត​រួមចំណែក​យ៉ាងសកម្ម​ដល់​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ពិភពលោក​។​

​លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​បន្ថែមថា កម្ពុជា​តែងតែ​ផ្តល់​តម្លៃ​ដល់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ស្និទ្ធស្នាល​ជាមួយ​ប្រទេស​អាល្លឺម៉ង់ ដែល​បាន​រីកចម្រើន​លើ​គ្រប់​វិស័យ ដោយ​ផ្អែកលើ​ការគោរព​គ្នា​ទៅវិញទៅមក គោលដៅ​រួម និង​ផលប្រយោជន៍​រួម​របស់​ប្រជាជន និង​ប្រទេស​ទាំងពីរ​។​

​លោក​បន្តទៀតថា ចាប់តាំងពី​ឆ្នាំ ១៩៩៤ រយៈពេល ២៨ ឆ្នាំនេះ អាល្លឺម៉ង់ បាន​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​លើ​វិស័យ​បោសសម្អាត​មីន ការអប់រំ វប្បធម៌ អភិបាលកិច្ច​ល្អ ការអភិវឌ្ឍន៍​ជនបទ ថាមពល ការការពារ​សង្គម និង​វិមជ្ឈការ ដើម្បី​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​។ សម្រាប់​វិស័យសេដ្ឋកិច្ច ប្រទេស​ទាំងពីរ​នៅតែ​បន្ត​ទទួលបាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏​រឹងមាំ និង​រីកចម្រើន ខណៈដែល​ប្រទេស​អាល្លឺម៉ង់ គឺជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ក្នុងចំណោម​ប្រទេស​សមាជិក​សហគមន៍​អឺរ៉ុប ជាមួយនឹង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​លើសពី ១ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

​សម្រាប់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី បាន​ចាត់ទុក​អាល្លឺម៉ង់ គឺជា​ដៃគូ​យូរអង្វែង និង​ជា​ម្ចាស់​ជំនួយ​ដ៏​សំខាន់​មួយ ក្នុង​នោះ​ប្រទេស​អាល្លឺម៉ង់ បានរួម​ចំណែក​រាប់​លា​ន​ដុល្លារ​ដល់​អង្គការ Halo Trust ក្នុង​ការងារ​បោសសម្អាត​មីន ជា​រៀងរាល់​ឆ្នាំ​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​បាន​សន្យាថា​នឹង​គាំទ្រ​ដល់​អង្គការ Halo Trust រហូតដល់​ឆ្នាំ ២០២៤​។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី បានស្នើ​ឲ្យ​ប្រទេស​អាល្លឺម៉ង់​បន្ត​ការគាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន និង​ដោះស្រាយ​បញ្ហា​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​សម្រេច​គោលដៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ ។​

​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ និង​អំពាវនាវ​ដល់​ប្រទេស​ជា​មិត្ត និង​ដៃគូ​សកម្មភាព​មីន​ដទៃ​ទៀត​របស់​កម្ពុ​ជារួម​មាន អូស្ត្រាលី ជប៉ុន សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស ន័​រវេ​ស ស្វី​ស ចិន នូ​វែ​ល​សេ​ឡង់ សាធារណរដ្ឋ​កូរ៉េ កាណាដា អៀរ​ឡង់ ឥណ្ឌា ហុង​គ្រី UNDP និង UNICEF ព្រមទាំង​មូលនិធិ​អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន ឲ្យ​បន្ត​ចូលរួម​ចែករំលែក​នូវ​ទស្សនវិស័យ​រួមជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដល់​ការងារ​សកម្មភាព​មីន​មនុស្សធម៌៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម២ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា២ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងមហាផ្ទៃចុះបញ្ជីអង្គការ និងសមាគម ចំនួន១៦ទៀតក្នុងខែវិច្ឆិកា

Sokha Hotels

ព័ត៌មានពេញនិយម