ព័ត៌មានជាតិ
ពលរដ្ឋជិត ២០០ គ្រួសារនៅឃុំក្បាលរមាសស្នើអាជ្ញាធរជួលជុលផ្លូវដែលរងការខូចខាតដោយសារទឹកជំនន់
ប្រជាពលរដ្ឋជិត ២០០ គ្រួសាររស់នៅតាមដងផ្លូវលេខ ៧៨ ចាស់ដែលជាផ្លូវនៅសល់ពីធាទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ រងការលិចទឹកភ្លៀង ប៉ុន្មានថ្ងៃជាប់ៗគ្នាបង្កឲ្យខូចខាតពិបាកក្នុងការធ្វើចរាចរណ៍ស្នើឱ្យអាជ្ញាធរជួយសម្រួលដើម្បីងាយស្រួលក្នុងការធ្វើដំណើរ។

លោក យី ធេន ប្រជាពលរដ្ឋរស់នៅចំណុចស្រែតែចាន់ក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្តឹងត្រែងបានបញ្ចាក់ថា ផ្លូវមួយខ្សែនេះផ្តល់អត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់នេះពឹងពាក់ក្នុងការធ្វើចរាចរណ៍ចេញចូលជារឿងរាល់ថ្ងៃព្រោះមិនមានផ្លូវវាងផ្សេងពីនេះទេ។
លោកបន្តថា នៅក្នុងដើមខែតុលានេះមានភ្លៀងធ្លាក់ច្រើន បង្កឲ្យដក់ទឹកពេលប្រជាពលរដ្ឋដឹកទំនិញចេញចូល ខ្លះប្រើរថយន្ត ខ្លះប្រើគោយន្ត ដឹកកសិផលកសិកម្មទៅទីផ្សារ នៅពេលមានភ្លៀងទើបបណ្ដាលឲ្យផ្លូវនេះរងការខូចខាតជាច្រើនកន្លែង ពិបាកក្នុងការធ្វើដំណើរទៅមកទាំងសិស្សានុសិស្សទៅសាលារៀន ប្រជាពលរដ្ឋមានជំងឺឈឺស្កាត់ទៅមណ្ឌលសុខភាព ហើយប្រជាពលរដ្ឋយើងធ្វើដំណើរប្រចាំថ្ងៃក៏ជួបផលលំបាកខ្លាំងដែរ។

លោក ប៉ែន សុបុល មេឃុំក្បាលរមាសបានបញ្ជាក់ថា ផ្លូវនេះមានការខូចខាតខ្លាំងក្លាមែន។ ដោយសារតែបងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ ប្រើប្រាស់ឡានដឹកទំនិញធំៗមួយចំនួន និងគោយន្ត ដឹកកសិផលផ្សេងៗ ចេញចូលជាចាំបាច់ ព្រោះជាតម្រូវការជីវភាពប្រចាំថ្ងៃ។ ម្យ៉ាងទៀតផ្លូវនេះគឺហ៊ុមព័ទ្ធទៅដោយធារទឹកទំនប់វារីអគ្គិសនីសេសានក្រោម ២ ផងទើបរងការខូចខាតបែបនេះ។
លោកបន្តថា ស្ថានភាពនេះលោកបានធ្វើការចុះពិនិត្យរួចរាល់អស់ហើយ និងបានធ្វើសំណើដាក់សុំទៅ អាជ្ញាធរស្រុក ដើម្បីរៀបគម្រោងជួយដោះស្រាយធ្វើការជួសជុលសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋយើងបានធ្វើដំណើរងាយស្រួលឡើងវិញនៅក្នុងរដូវ ប្រាំងឆ្នាំនេះ ទោះបីថាផ្លូវតំបន់នេះ ជាផ្លុវទាល់មានចម្ងាយតែ៧គីឡូម៉ែត្រក៍ដោយ។

លោកបន្តថា នៅចំពោះមុខនេះសូមឱ្យបងប្អូនប្រជាពលរដ្ឋយើង រួមគ្នាកែតម្រូវខ្លះៗនៅពេលទឹកភ្លៀងស្រកទៅវិញ។ដូចជាការកាយបង្ហូរទឹកចេញឬក៏អាចលើកដីចាក់បំពេញជង្ហុកជ្រៅៗ ដើម្បីបម្រើការធ្វើចរាចរណ៍របស់យើងទម្រាំដល់រដូវប្រាំងក្នុងខែវិច្ឆិកា ឬខែធ្នូ អាចអាជ្ញារធរស្រុកឬមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មកបើកការដ្ឋានជួសជុល ដើម្បីបានធ្វើចរាចរណ៍ទៅមកងាយស្រួល ព្រោះអាជ្ញាធរឃុំបានរៀបចំកម្រោងស្នើសុំទៅស្ថាប័នពាក់ព័ន្ធនឹងអាជ្ញាធរស្រុករួចរហើយ។
សូមបញ្ជាក់ថា ផ្លូវ ៧៨ ចាស់នេះ នៅសេសសល់ ពីធាទឹកទំនប់វារីអគ្គិសនីសេសានក្រោម ២ ដែលរាជរដ្ឋាភិបាលបានសាងសង់ទំនប់ឡើង។ ហើយបងប្អូនប្រជាពលរដ្ឋរស់នៅតាមផ្លូវចាស់នេះមានប្រមាណជិត ២០០គ្រួសារនៅក្នុងភូមិច្រប់ឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែងកំពុងអាស្រ័យផលនិងប្រើប្រាស់ផ្លូវនេះជាចាំបាច់សម្រាប់ដោះស្រាយសេដ្ឋកិច្ចគ្រួសារ នៅក្នុងភូមិឃុំនេះតែម្ដង៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ