ព័ត៌មានជាតិ
លោក ថោង ខុន ដាក់ចេញយុទ្ធសាស្ត្រស្តារវិស័យទេសចរណ៍កម្ពុជា ក្នុងដំណាក់កាលកូវីដ
នៅក្នុងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ« ការគិតគួរឡើងវិញពីទេសចរណ៍ (Rethinking Tourism)» ដេលរៀបចំឡើងកាលពីម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានប្រកាសដាក់ចេញយុទ្ធសាស្រ្ត ដើម្បីលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាលនៃជំងឺកូវីដ១៩»។
ការដាក់ចេញយុទ្ធសាស្រ្តស្តារវិស័យទេសចរណ៍ឡើងវិញ ស្របតាមអនុសាសន៍ណែនាំរបស់ប្រមុខរដ្ឋាភិបាល ដោយបន្តខិតខំអនុវត្ត «ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាល និងក្រោយវិបត្តិកូវីដ-១៩»។

លោករដ្ឋមន្រ្តីបានលើកឡើងពីយុទ្ធសាស្រ្តដើម្បីស្តារវិស័យទេសចរណ៍ក្នុងនោះមានដូចជា៖
*បង្កើនការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍៖ ត្រូវបង្កើនកម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែម និងជំនាញថ្មី ដល់សិស្ស-និស្សិតកំពុងសិក្សា, អ្នកកំពុងបម្រើការងារ និងអ្នកធ្លាប់បម្រើការងារទេសចរណ៍ ដើម្បីកសាងមូលធនមនុស្សក្នុងវិស័យទេសចរណ៍ប្រកបដោយគុណភាព និងចីរភាព, បង្កើនការវាយតម្លៃសមត្ថភាពស្របតាមយន្តការនៃការវាយតម្លៃសិក្សា បណ្តុះជំនាញទេសចរណ៍ថ្មីៗ ស្របតាមនិន្នាការអាស៊ានដែលបានបញ្ចូលជំនាញម៉ាយចំនួន ៣២ជំនាញ និងជំនាញ ស្ប៉ា-ម៉ាស្សាចំនួន ៦ជំនាញ ទៅក្នុងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន បន្ថែមលើមុខជំនាញមានស្រាប់ចំនួន ៣២ជំនាញ។
*បរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍៖ ត្រូវបង្កើនការបណ្តុះបណ្តាលអក្ខរកម្មឌីជីថលដល់គ្រប់តួអង្គទាំងអស់ក្នុងវិស័យទេសចរណ៍កម្ពុជា ជាពិសេសប្រជាពលរដ្ឋជាអ្នកផ្តល់សេវាកម្មនៅមូលដ្ឋាន, ជំរុញឲ្យមានការសិក្សាស្រាវជ្រាវរកដំណោះស្រាយថ្មីៗ ក្នុងសេវាកម្មទេសចរណ៍។ ម្យ៉ាងវិញទៀត សហគមន៍ទេសចរណ៍ដែលកំពុងដំណើរការត្រូវបន្ត និងពង្រឹងការយកចិត្តទុកដាក់ ខិតខំស្រាវជ្រាវ និងចងក្រងភាពទាក់ទាញនៃធនធានធម្មជាតិ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ក្នុងតំបន់របស់ខ្លួន សំដៅប្រែក្លាយសក្តានុពលទៅជាផលិតផលទេសចរណ៍ល្អឯកប្រចាំតំបន់ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងកម្មវិធីប្រឡងប្រណាំងភូមិទេសចរណ៍ឆ្នើម ដែលបានរៀបចំដោយអង្គការទេសចរណ៍ពិភពលោក (UNWTO)។
*បន្តការគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតធម្យម (MSMEs)ក្នុងវិស័យទេសចរណ៍៖ រៀបចំដាក់ចុះនូវកម្មវិធីយុវជន និងធុរកិច្ចទេសចរណ៍ជនបទ ផ្ដោតលើការអភិវឌ្ឍ និងការច្នៃប្រឌិតទេពកោសល្យជនបទ លើកកម្ពស់ និងកែច្នៃធនធានវប្បធម៌ ប្រពៃណី និងធម្មជាតិ ជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញ តាមរយៈការដាក់ចុះកម្មវិធីបំផុសនានាដូចជា ចលនាប្រឡងប្រណាំងធុរកិច្ចទេសចរណ៍ជនបទ។
លោក ថោង ខុន បានបន្តថា គួបផ្សំនឹងការដាក់ចេញនៅយុទ្ធនាការ«ការបង្កើតថ្មី និងនវានុវត្តន៍ទេសចរណ៍» តាមរយៈការពង្រឹងសមត្ថភាពសិក្សាស្រាវជ្រាវ លើកកម្ពស់ការសិក្សាស្រាវជ្រាវផ្នែកទេសចរណ៍ ព្រមទាំងជំរុញឲ្យមានកិច្ចសហការរៀបចំកម្មវិធីនៃការផ្លាស់ប្តូរបទពិសោធន៍អន្តរជាតិលើសហគ្រិនភាពក្នុងវិស័យទេសចរណ៍ ដោយសហការជាមួយអង្គការទេសចរណ៍ពិភពលោក និងភាគីពាក់ព័ន្ធផ្សេងៗទៀត៕

ដោយ៖ ឌឿនចាន់ ថារី

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ