ព័ត៌មានជាតិ
លោកប្រាក់ សុខុន អតីតកាលធ្លាប់ជាអ្នកកាសែត មុនក្លាយជារដ្ឋមន្រ្តីក្រសួងការបរទេស
លោក ប្រាក់ សុខុន ជារដ្ឋមន្រ្តីមួយរូបដែលមានភាពលេចធ្លោ និងមានបទពិសោធន៍ការងារយ៉ាងច្រើន។ ធ្លាប់បម្រើការងារក្នុងជួរកងទ័ព ជាមន្រ្តីរាជការស៊ីវិល ហើយបើតាមជីវប្រវត្តិលោកក៏មានបទពិសោធន៍ផ្នែកសារព័ត៌មាន ដោយធ្លាប់កាន់តួនាទីជានិពន្ធនាយកកាសែតទៀតផង។
អតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ដែលក្រោយមកបានផ្លាស់មកដឹកនាំនៅក្រសួងការបរទេសក្នុងអំឡុងឆ្នាំ ២០១៦ បានសម្រេចស្នាដៃជាច្រើនទុកជាមរតកនិងបម្រើដល់ផលប្រយោជន៍ជាតិ។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់លោក ប្រាក់ សុខុន ដែលបានដឹកនាំរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានយ៉ាងជោគជ័យ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/309512952_462267372596216_8991432810290404320_n-1-1024x683.jpg)
តើឥស្សរជន ដែលជាប្រមុខការទូតកម្ពុជារូបនេះមានប្រវត្តិបែបណា?
ប្រវត្តិផ្ទាល់ខ្លួន
លោកប្រាក់ សុខុន កើតនៅថ្ងៃ ០៣ ឧសភា ឆ្នាំ ១៩៤៥ នៅរាជធានីភ្នំពេញ។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ខេង សំវ៉ាន់ដា បច្ចុប្បន្នក៏ជាមន្រ្តីជាន់ខ្ពស់មួយរូបកាន់តំណែងជារដ្ឋលេខាធិការក្រសួងកិច្ចការនារី និងមានកូនប្រុសស្រីចំនួន ០៣ នាក់ ក្នុងនោះប្រុស ០២ នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/001-2.jpg)
ការសិក្សា
ក្នុងជីវប្រវត្តិបង្ហាញថា លោក ប្រាក់ សុខុន ជាបញ្ញវន្តមួយរូបដែលទទួលការសិក្សាជ្រៅជ្រះ។ ក្រោយបញ្ចប់ការសិក្សាក្នុងប្រទេស លោកបានទៅបន្តជំនាញនៅបណ្តាប្រទេសនៅអឺរ៉ុប ក្នុងនោះក៏មានជំនាញសារព័ត៌មានផងដែរ។
-១៩៧២-១៩៧៥ និស្សិតនៅមហាវិទ្យាល័យច្បាប់រាជធានីភ្នំពេញ
-១៩៨៩ វិញ្ញាបនបត្រនៃសាលាអន្តរជាតិ ផ្នែកសារព័ត៌មានក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី
-១៩៩៣ សញ្ញាប័ត្រវិទ្យាស្ថានអន្តរជាតិផ្នែករដ្ឋបាលសាធារណៈក្រុងប៉ារីស (ផ្នែកទំនាក់ទំនងអន្តរជាតិ)
-២០០១ សញ្ញាប័ត្រនៃមជ្ឈមណ្ឌលសិក្សាផ្នែកការទូតនិងយុទ្ធសាស្ត្រក្រុងប៉ារីស
បទពិសោធន៍ការងារ
២០១៨-បច្ចុប្បន្ន
-ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការ បញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
-ប្រធានក្រុមស្រាវជ្រាវ និងវិភាគព័ត៌មានខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី (IRAG)
ខែមេសា ២០១៦ – ២០១៨
-ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការ បញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
-ប្រធានក្រុមស្រាវជ្រាវ និងវិភាគព័ត៌មានខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី (IRAG)
ខែកញ្ញា ២០១៣ – ខែមេសាឆ្នាំ ២០១៦
-រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
-អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា (CMAA)
-ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការ បញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
-ប្រធានក្រុមស្រាវជ្រាវនិងវិភាគព័ត៌មានខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី (IRAG)
ខែធ្នូ ២០១១ – ២០១២
-ប្រធានកិច្ចប្រជុំលើកទី១១ នៃបណ្ដារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់គ្រាប់មីនប្រឆាំង មនុស្ស (11-MSP)
២០០៩ – ២០១៣
-រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
-ទីប្រឹក្សានាយករដ្ឋមន្ត្រី
-រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី
-អនុប្រធានអាជ្ញាធរមីនកម្ពុជា (CMAA)
-ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការ បញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
-ប្រធានក្រុមស្រាវជ្រាវ និងវិភាគព័ត៌មានន ឧទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី (IRAG)
២០០៤
-ទីប្រឹក្សានាយករដ្ឋមន្ត្រី
-រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី
-អនុប្រធានទី២ អាជ្ញាធរមីនកម្ពុជា (CMAA)
-ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភារបស់អង្គការសហប្រជាជាតិ
២០០៣
-ទីប្រឹក្សានាយករដ្ឋមន្ត្រី
-អគ្គលេខាធិការរងរាជរដ្ឋាភិបាល
១៩៩៩
-ឯកអគ្គរាជទូតប្រចាំប្រទេសបារាំង បែលហ្ស៊ិក ហូឡង់ អូទ្រីស ដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ សហគមន៍អឺរ៉ុប និងការិយាល័យ អ.ស.ប ប្រចាំក្រុងហ្សឺណែវ
១៩៩៣ -១៩៩៨
-ទីប្រឹក្សានាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព័ត៌មាន និងទំនាក់ទំនងអន្តរជាតិ
១៩៩៣
-អ្នកនាំពាក្យអគ្គសេនាធិការកងយោធពលខេមរភូមិន្ទ
១៩៨៦ -១៩៩២
-និពន្ធនាយករងកាសែតកងទ័ព
១៩៧៩ – ១៩៨៦
-ប្រធានផ្នែកនិពន្ធកាសែតកងទ័ព
១៩៧៩
• មន្ត្រីយោធា
ភាសា
• ក្រៅពីភាសាកំណើត លោកប្រាក់ សុខុន អាចប្រើប្រាស់បានទាំងភាសាបារាំង និងអង់គ្លេស
ឋានន្តរសក្ដិកងយោធពលខេមរភូមិន្ទ
-នាយឧត្តមសេនីយ៍ ផ្កាយមាស ៤
គ្រឿងឥស្សរិយយស
-មេដាយជាតូបការ
-មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍
-មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា
-“Officier dans l’Ordre National de la Légion d’Honneur”
សមិទ្ធផលការងារ
មន្រ្តីជើងចាស់រូបនេះ ត្រូវបានគេទទួលស្គាល់លើគំនិតច្នៃប្រឌិត ហើយក្នុងរយៈជាង ៦ ឆ្នាំនៅក្រសួងការបរទេស លោកបានសម្រេចស្នាដៃជាច្រើនទុកជាមរតកបម្រើដល់ផលប្រយោជន៍ជាតិមានដូចជា៖
![](https://www.kampucheathmey.com/wp-content/uploads/2022/10/296844363_422697556553198_1433643755870385187_n-1-1024x682.jpg)
-បង្កើត “វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ (NIDIR)”ដំបូងគេ នៅក្នុងវិស័យការទូតកម្ពុជា
ឆ្នាំ ២០១៨ លោក ប្រាក់ សុខុន បានបង្កើតវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ ជាប្រវត្តិសាស្ត្រលើកដំបូងគេនៅក្នុងវិស័យការទូតកម្ពុជា។
ស្ថាប័ននេះចូលរួមចំណែកគាំទ្រ និងពង្រឹងជួរអ្នកការទូតរបស់កម្ពុជាឱ្យមានវិជ្ជាជីវ:ច្បាស់លាស់ពិតប្រាកដ អាចបំពេញមុខងារជាតំណាងដ៏ស័ក្តិសម និងការពារផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋលើឆាកអន្តរជាតិ។
-ដាក់ចេញ “យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច” ឆ្នាំ២០២១-២០២៣
យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ រៀបចំឡើងនៅក្នុងកាលៈទេសៈដែលពិភពលោកក៏ដូចជាប្រទេសកម្ពុជា កំពុងប្រឈមទៅនឹងការគំរាមកំហែងធ្ងន់ធ្ងរបំផុតមិនធ្លាប់ជួបក្នុងរយៈពេលជាង ៣ ទសវត្សរ៍ចុងក្រោយនេះ។
តាមរយៈយុទ្ធសាស្រ្តនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងដើរតួនាទីជាអ្នកសម្របសម្រួល និងជំរុញយន្តការដែលមានស្រាប់ ដើម្បីទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេស។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/MFAIC-PIC-16-5-1536x1024-1-1024x683.jpg)
បង្កើត “ផ្ទះបាយអង្គរ“
“ផ្ទះបាយអង្គរ” ជាការកំណែទម្រង់ផ្ទៃក្នុង ដែលផ្តួចផ្តើមឡើងដោយលោកប្រាក់ សុខុន ជាផ្នែកមួយនៃការទូតអាហារ។ ផ្ទះបាយអង្គរ គឺជាផ្នែកមួយនៃការទូតសេដ្ឋកិច្ច ជាឧបករណ៍គន្លឹះដើម្បីលើកស្ទួយនិងផ្សព្វផ្សាយវិស័យការទូតកម្ពុជា តាមរយៈការបង្ហាញអំពីប្រវត្តិម្ហូបខ្មែរនិងអត្តសញ្ញាណជាតិខ្មែរ ដែលមានតួនាទីយ៉ាងសំខាន់ដល់វិស័យការទូតអាហារ ដើម្បីស្វែងរកការគាំទ្រ និងការទទួលស្គាល់ពីម្ហូបខ្មែរនៅលើឆាកអន្តរជាតិ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក