Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ លើកឡើងពីការពង្រឹងក្រមសីលធម៌នៃការប្រកួតកីឡា បន្ទាប់ពីកើតមានសោកនាដកម្ម​ នៅឥណ្ឌូណេស៊ី

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងអំពីការពង្រឹងនូវក្រមសីលធម៌ នៃការប្រកួតកីឡា បន្ទាប់ពីកើតមាននូវសោកនាដកម្ម​មួយចំនួន ដែលកាលពីពេលថ្មីៗនេះ កើតឡើងនៅប្រទេសឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ (41st OCA GENERAL ASSEMBLY) នាព្រឹកថ្ងៃទី ៤ ខែតុលានេះថា សោកនាដកម្ម​មួយចំនួន បានកើតឡើងនៅពេលមានការប្រកួតកីឡា ជាពិសេសថ្មីៗន កើតឡើងនៅប្រទេសឥណ្ឌូណេស៊ី ដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។ ដូច្នេះ ត្រូវតែមានការពង្រឹងនូវក្រមសីលធម៌ នៃការប្រកួត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់ចំណុចទីពីរ គឺជាចំណុចអំពីវិធានការនៃការពង្រឹងក្រមសីល ធម៌នៃការប្រកួត ហេតុអ្វីទៅ ដោយសារតែបញ្ហាការប្រកួត យើងឃើញថា សោកនាដកម្ម​មួយចំនួន បានកើតឡើងជាពិសេសថ្មីៗនេះ នៅឥណ្ឌូណេស៊ីអំពីហិង្សា និងការរត់ជាន់គ្នាស្លាប់ នៅប្រទេសមួយចំ​នួននៅអឺរ៉ុប ក៏មានព្រឹត្តិការណ៍កើតឡើង នៅទ្វីបដទៃក៏មានព្រឹត្តិការណ៍កើតឡើង ដូច្នេះវាជាការចាំបាច់ណាស់ ដែលការពង្រឹងនូវក្របខ័ណ្ឌក្រមសីលធម៌ អំពីការប្រកួតដែលវាមិនមែនគ្រាន់តែដើម្បីការឈ្នះ ក៏ប៉ុន្តែរំលោភបំពានទៅលើលក្ខខ័ណ្ឌនៃការប្រកួត ឬប្រើអំពើហិង្សានោះទេ»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រសិនបើតំបន់អាស៊ី មានភាពទន់ខ្សោយខាងកីឡាក៏ដោយចុះ។ ក៏ប៉ុន្តែមិនត្រូវមានភាពទន់ខ្សោយក្នុងផ្នែកសីលធម៌ ក្នុងការគ្រប់គ្រងខាងកីឡានោះទេ។

សូមជម្រាបថា កាលពីយប់ថ្ងៃសៅរ៍ ទី ១ ខែតុលា ឆ្នាំ ២០២២កន្លងទៅនេះ មានសោកនាដកម្មមួយ បានកើតឡើងនៅកីឡដ្ឋាន Kanjuruhan នាទីក្រុង Malang ប្រទេសឥណ្ឌូណេស៊ី ដោយបានធ្វើឲ្យមនុ​ស្សសរុប ១២៥នាក់បានស្លាប់ និង ៣២៣នាក់ផ្សេងទៀតរងរបួស ដោយសារការរត់ជាន់គ្នា បន្ទាប់ពីក្រុមមន្ត្រីបាញ់ឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងកីឡដ្ឋាន ដើម្បីទប់ស្កាត់មិនឲ្យអ្នកគាំទ្រសម្រុកចូលទីលាន។

សោកនាដកម្ម​នេះកើតឡើង បន្ទាប់ពីមានការប្រកួតបាល់ទាត់​មួយ ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​ឥណ្ឌូនេស៊ី រវាង​ក្រុម Arema FC និង Persebaya Surabaya ហើយផ្ដើមចេញឡើងពី​ក្រុម​អ្នកគាំទ្រ Arema FC ចុះ​លុកលុយ​ទីលាន​ប្រកួត បន្ទាប់ពី​ក្រុមពួកគេចាញ់ក្រុម Persebaya Surabaya៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ៨ នាទីutes មុន

នាយករដ្ឋមន្ត្រីបន្តទាក់ទាញអ្នកវិនិយោគមកកម្ពុជាជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

លោក ប៉ែន បូណា៖ «បច្ចុប្បន្ន យើងកំពុងរស់នៅក្នុងសន្តិភាព ប៉ុន្តែ ក្នុងបណ្តាញសង្គមនៅមានសង្គ្រាមយ៉ាងក្តៅគគុកដែលទាមទារឱ្យយើងត្រូវចេះគ្រប់គ្រង»

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមស្របពេលថ្ងៃ ១៤កុម្ភៈ

ក្រសួងកសិកម្ម
ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រសួងកសិកម្មអំពាវនាវដល់អាជីវករលក់ដុំ និងរាយ ថ្នាំ ជី កសិកម្មឲ្យបង្កើនការលក់ដូរប្រកប​ដោយវិជ្ជាជីវៈ

ព័ត៌មានជាតិ១៨ នាទីutes មុន

២០២៤ មានសមាជិក ប.ស.ស រងគ្រោះជាង ១ ម៉ឺន ៦ ពាន់នាក់ ស្លាប់ជិត ៣ រយនាក់ ដោយគ្រោះថ្នាក់ចរាចរណ៍

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម