ព័ត៌មានជាតិ
រដ្ឋាភិបាលនឹងផ្តល់ជំនួយ ៥០ម៉ឺនដុល្លារ ដល់SMEសម្រាប់ផ្លាស់ប្តូរការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
ភ្នំពេញ ៖ រដ្ឋាភិបាលនឹងផ្តល់ជំនួយ ៥០ម៉ឺនដុល្លារ ដល់សហគ្រាសធុនតូច និងមធ្យមចំនួន១២៥ (SME)សម្រាប់ផ្លាស់ប្តូរការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ជំនួយទាំងនេះនឹងជួយបណ្តុះបណ្តាលអំពីរបៀបការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដល់សហគ្រាសធុនតូច និងមធ្យមចំនួន១២៥ដើម្បីឲ្យផ្លាស់ប្តូរការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដូចជាការលក់ផលិតផល និងសេវាកម្មតាមប្រព័ន្ធអនឡាញ និងជួយដល់សហគ្រាសមួយចំនួនដែលលក់ផលិតផល នៅក្រៅប្រទេស តាមរយៈថ្នាលបច្ចេកវិទ្យាថ្មីមួយដែលកំពុងបង្កើតឡើងមួយក្រសួងពាណិជ្ជកម្ម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា មូលនិធិនេះនឹងផ្តល់ថវិកាគាំទ្រខ្នាតតូចរយៈពេល៦ខែ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើត និងអនុវត្តរួមគ្នាដោយក្រសួងពាណិជ្ជកម្ម និងUNDP ដែលជាសមាសភាគមួយដ៏សំខាន់ក្នុងគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា ហៅកាត់ថា Go4eCAM ដែលមានគោលបំណងក្នុងការបង្កើនឱកាសទាំងក្នុងស្រុក និងអន្តរជាតិដល់សហគ្រាសធុនតូចនឹងមធ្យម តាមរយៈគំនិតផ្តួចផ្តើមឌីជីដថលភាវូបនីយកម្ម ដើម្បីបង្កើតការងារថ្មីឱ្យបានច្រើនជាង១ម៉ឺន ត្រឹមឆ្នាំ២០២២។

លោក ប៉ាន សូរស័ក្ក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា គម្រោង Go4eCAM ត្រូវបានប្រកាសចាប់ផ្តើមអនុវត្តចំពេលជូនគ្នាជាមួយនឹងការអនុម័តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។ គម្រោងនេះនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ដូចជាការបង្កើនផលិតភាព នវានុវត្តន៍ ការពង្រីកអាជីវកម្ម ព្រមទាំងការបង្កើតការងារនៅកម្ពុជា។
ចំណែកលោក Nick Beresford អ្នកតំណាងនិវេសនដ្ឋានUNDP ប្រចាំកម្ពុជា បានលើកឡើងថា យុទ្ធសាស្ត្រស្តីពីប្រព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា នឹងជំរុញឲ្យមានការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងសង្គមទាំងមូល ជាពិសេសក្នុងចំណោមក្រុមដែលមានឱកាសតិចតូច អាចជាយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្នក្រោយពីកូវីដ១៩៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង