ព័ត៌មានជាតិ
ចង់រៀននៅភូមិន្ទភ្នំពេញ តោះ!មកដឹងជំនាញសិក្សាផ្សេងៗ មានអីខ្លះ?
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឬគេតែងហៅកាត់ថា RUPP ជាគ្រឹះស្ថានសាធារណៈ និងជាឧត្ដមសិក្សាចំណាស់ជាងគេមួយ ដែលបានបង្កើតឡើងតាំងពីថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៦០ មកម៉្លេះ និងមានទីតាំងស្ថិតនៅមហាវិថីសហព័ន្ធ រុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាច្រើនឆ្នាំនេះ សាកលវិទ្យាល័យមួយនេះនៅតែរក្សាកេរ្តិ៍ឈ្មោះ ជាគ្រឹះស្ថានសិក្សាឈានមុខគេដែលនិស្សិតមកពីគ្រប់ទិសទីក្នុងការបន្តជំនាញសិក្សា។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានមហាវិទ្យាល័យចំនួន ៥ និងវិទ្យាស្ថានចំនួន១ សម្រាប់បណ្តុះបណ្តាល។
១. មហាវិទ្យាល័យ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ
មានមុខជំនាញសិក្សាដូចជា៖
- អក្សរសាស្ត្រ
- ភូមិវិទ្យានិងរៀបចំដែនដី
- ទស្សនវិជ្ជា
- ភាសាវិទ្យា
- ប្រវត្តិវិទ្យា
- ចិត្តវិទ្យា
- សង្គមកិច្ចវិទ្យា
- ទេសចរណ៍
- សង្គមវិទ្យា
- គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ
- ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍
២. មហាវិទ្យាល័យ វិទ្យាសាស្រ្ត
មានមុខជំនាញសិក្សាដូចជា៖
- គណិតវិទ្យា
- បរិស្ថាន
- ជីវវិទ្យា
- គីមី
- រូបវិទ្យា
- ព័ត៌មានវិទ្យា
៣.មហាវិទ្យាល័យ វិស្វកម្ម
មានមុខជំនាញមួយចំនួនដូចជា៖
- វិស្វកម្មជីវសាស្ត្រ
- វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន
- វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិក
៤. មហាវិទ្យាល័យ សិក្សាអភិវឌ្ឍន៍
មានមុខជំនាញដូចជា៖
- អភិវឌ្ឍន៍សេដ្ឋកិច្ច
- អភិវឌ្ឍន៍សហគមន៍
- គ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស
៥. មហាវិទ្យាល័យ អប់រំ
ផ្ដល់មុខជំនាញដូចជា៖
- សិក្សាអប់រំ
- អប់រំពេញមួយជីវិត
- គ្រប់គ្រងនិងអភិវឌ្ឍន៍ឧត្តមសិក្សា
៦. វិទ្យាស្ថានភាសាបរទេស
ផ្តល់មុខជំនាញសម្រាប់ភាសាមួយចំនួនដល់សិស្សដូចជា៖
- ភាសាថៃ
- ភាសាកូរ៉េ
- ភាសាអន្តរជាតិ
- ភាសាអង់គ្លេស
- ភាសាជប៉ុន
- ភាសាចិន
- ភាសាបារាំង
ដោយ៖ ឌឿនចាន់ ថារី



-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក